ពេលនោះបុរស និងភរិយារបស់គាត់ នៅខ្លួនទទេទាំងពីរនាក់ ប៉ុន្តែ គេមិនអៀនខ្មាសទេ។
១ កូរិនថូស 12:24 - អាល់គីតាប រីឯសរីរាង្គណាដែលសមរម្យហើយ សរីរាង្គនោះមិនត្រូវការឲ្យយើងយកចិត្ដទុកដាក់ទេ។ អុលឡោះបានរៀបចំរូបកាយរបស់យើង ដោយប្រទានសេចក្ដីថ្លៃថ្នូរ ដល់សរីរាង្គណាដែលខ្វះខាត ព្រះគម្ពីរខ្មែរសាកល រីឯអវយវៈរបស់យើងដែលសមរម្យ យើងមិនចាំបាច់បន្ថែមអ្វីទេ។ យ៉ាងណាមិញ ព្រះបានផ្គុំរូបកាយ ដោយប្រទានភាពថ្លៃថ្នូរឲ្យរឹតតែច្រើនដល់អវយវៈដែលខ្វះខាត Khmer Christian Bible ប៉ុន្ដែអវយវៈរបស់យើងដែលស្អាតហើយនោះ មិនត្រូវការសម្អិតសម្អាងឡើយ ដ្បិតព្រះជាម្ចាស់បានផ្គុំរូបកាយឡើង ដោយប្រទានឲ្យមានតម្លៃកាន់តែវិសេសដល់អវយវៈណាដែលមានការខ្វះខាត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯអវយវៈណារបស់យើងដែលល្អមើល នោះមិនត្រូវការអ្វីទេ។ ព្រះបានរៀបចំរូបកាយរបស់យើង ដោយប្រទានឲ្យអវយវៈណាដែលខ្វះខាត បានកាន់តែមានតម្លៃវិសេស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯសរីរាង្គណាដែលសមរម្យហើយ សរីរាង្គនោះមិនត្រូវការឲ្យយើងយកចិត្តទុកដាក់ទេ។ ព្រះជាម្ចាស់បានរៀបចំរូបកាយរបស់យើង ដោយប្រទានសេចក្ដីថ្លៃថ្នូរ ដល់សរីរាង្គណាដែលខ្វះខាត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអវយវៈណារបស់យើងដែលល្អមើល នោះមិនត្រូវការអ្វីទេ ដូច្នេះ ព្រះទ្រង់បានផ្សំរូបកាយ ព្រមទាំងប្រទានឲ្យអវយវៈណាដែលខ្វះ បានប្រសើរលើសជាងទៅទៀត |
ពេលនោះបុរស និងភរិយារបស់គាត់ នៅខ្លួនទទេទាំងពីរនាក់ ប៉ុន្តែ គេមិនអៀនខ្មាសទេ។
អុលឡោះមានបន្ទូលថា៖ «នរណាប្រាប់អ្នកឲ្យដឹងថា អ្នកនៅខ្លួនទទេដូច្នេះ? តើអ្នកបរិភោគផ្លែឈើដែលយើងហាមនោះឬ?»។
ប្រសិនបើភ្នែកស្ដាំរបស់អ្នក នាំអ្នកឲ្យប្រព្រឹត្ដអំពើបាប ចូរខ្វេះចេញ ហើយបោះចោលឲ្យឆ្ងាយពីអ្នកទៅ បើអ្នកបាត់ភ្នែកតែមួយនេះ ប្រសើរជាងបណ្ដោយឲ្យរូបកាយទាំងមូលធ្លាក់ទៅក្នុងនរ៉កា។
ហើយសរីរាង្គណាដែលយើងចាត់ទុកថាមិនសូវថ្លៃថ្នូរ យើងគោរពសរីរាង្គនោះខ្លាំងជាងគេទាំងអស់។ សរីរាង្គណាដែលមិនសូវសមរម្យ យើងគោរពយ៉ាងពិសេសទៅវិញ។
ដើម្បីកុំឲ្យមានការបាក់បែកគ្នានៅក្នុងរូបកាយ គឺឲ្យសរីរាង្គយកចិត្ដទុកដាក់ជួយគ្នាទៅវិញទៅមក។