អែសរ៉ា 8:11 - អាល់គីតាប ក្នុងអំបូរបេបៃមានលោកសាការីយ៉ា ជាកូនរបស់លោកបេបៃ ហើយមានមនុស្សប្រុស២៨នាក់ នៅជាមួយលោក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងពួកកូនចៅបេបាយ មានសាការី ជាកូនបេបាយ ហើយមានប្រុស ២៨ នាក់ មកជាមួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងអំបូរបេបៃមានលោកសាការី ជាកូនរបស់លោកបេបៃ ហើយមានមនុស្សប្រុស២៨នាក់ នៅជាមួយលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងពួកកូនចៅបេបាយ មានសាការី ជាកូនបេបាយ ហើយមានពួកប្រុសៗ២៨នាក់ទៅជាមួយ |
ក្នុងអំបូរបានីមានលោកសឡូមីត ជាកូនរបស់យ៉ូសិភា ហើយមានមនុស្សប្រុស ១៦០ នាក់នៅជាមួយលោក។
ក្នុងអំបូរអាសកាដមានលោកយ៉ូហាណាន ជាកូនរបស់លោកហាកាថាន ហើយមានមនុស្ស ១១០ នាក់នៅជាមួយលោក។