សេចក្ដីនៅក្នុងសារ ដែលពួកគេផ្ញើជូនស្តេចអើថាស៊ើកសេស មានដូចតទៅ៖ «យើងខ្ញុំជាប្រជាជនរស់នៅប៉ែកខាងលិចទន្លេអឺប្រាត។ ល។
អែសរ៉ា 7:11 - អាល់គីតាប ស្តេចអើថាស៊ើកសេសប្រគល់សារមួយជូនអ៊ីមុាំអែសរ៉ា ជាបណ្ឌិតខាងវិន័យ គាត់មាននាទីចម្លងបទបញ្ជា និងបន្ទូលរបស់អុលឡោះនិងហ៊ូកុំដែលអុលឡោះតាអាឡាប្រទានមកអ៊ីស្រអែល។ សារនោះមានសេចក្ដីដូចតទៅ៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាសំណៅសំបុត្រដែលព្រះបាទអើថាស៊ើកសេសប្រគល់ជូនសង្ឃអែសរ៉ា ជាស្មៀន គឺជាបុរសម្នាក់ដែលប្រសប់ខាងឯបទបញ្ជារបស់ព្រះយេហូវ៉ា និងច្បាប់របស់ព្រះអង្គ ដល់ពួកអ៊ីស្រាអែល។ សំបុត្រនេះមានសេចក្ដីថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះចៅអើថាស៊ើកសេសប្រគល់រាជសារមួយជូនលោកបូជាចារ្យអែសរ៉ា ជាបណ្ឌិតខាងវិន័យ លោកមាននាទីចម្លងព្រះបន្ទូលនៃបទបញ្ជា និងច្បាប់ដែលព្រះអម្ចាស់ប្រទានមកអ៊ីស្រាអែល។ រាជសារនោះមានសេចក្ដីដូចតទៅ៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាសំណៅពីសំបុត្រ ដែលអើថាស៊ើកសេសដ៏ជាស្តេចទ្រង់បានប្រទានដល់អែសរ៉ាដ៏ជាសង្ឃ ជាស្មៀនចំឡងអស់ទាំងព្រះបន្ទូល ក្នុងក្រិត្យក្រមទាំងប៉ុន្មាននៃព្រះយេហូវ៉ា នឹងបញ្ញត្តនៃទ្រង់ ដល់ពួកអ៊ីស្រាអែល មានសេចក្ដីថា |
សេចក្ដីនៅក្នុងសារ ដែលពួកគេផ្ញើជូនស្តេចអើថាស៊ើកសេស មានដូចតទៅ៖ «យើងខ្ញុំជាប្រជាជនរស់នៅប៉ែកខាងលិចទន្លេអឺប្រាត។ ល។
សារដែលលោកថាថ្នាយ ជាទេសាភិបាល និងលោកសេថារ-បូសណាយ ព្រមទាំងពួករាជការ ជាសហការីរបស់ពួកគេ នៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត ផ្ញើជូនស្តេចដារីយូស
លោកអែសរ៉ាខិតខំរៀនសូត្រ និងកាន់តាមហ៊ូកុំរបស់អុលឡោះតាអាឡាយ៉ាងអស់ពីចិត្ត ព្រមទាំងបង្រៀនហ៊ូកុំ និងវិន័យដល់ជនជាតិអ៊ីស្រអែលទៀតផង។
«យើង អើថាស៊ើកសេស ជាស្តេចលើស្តេចទាំងអស់ ផ្ញើជូនអ៊ីមុាំអែសរ៉ា ជាបណ្ឌិតខាងហ៊ូកុំរបស់ម្ចាស់នៃសូរ៉កា
យើង ស្តេចអើថាស៊ើកសេស ចេញបញ្ជាដល់អ្នកកាន់ឃ្លាំងរាជទ្រព្យទាំងអស់ នៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាតថា បើអ៊ីមុាំអែសរ៉ា ជាបណ្ឌិតខាងហ៊ូកុំរបស់អុលឡោះជាម្ចាស់នៃសូរ៉កា សុំអ្វី ត្រូវប្រគល់ជូនគាត់កុំបីអាក់ខានឡើយ។
លោកអែសរ៉ាមកពីស្រុកបាប៊ីឡូន គាត់ជាបណ្ឌិតខាងហ៊ូកុំ ហើយស្គាល់ហ៊ូកុំរបស់ណាពីម៉ូសាយ៉ាងជ្រៅជ្រះ គឺហ៊ូកុំដែលអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ប្រទានឲ្យ។ អុលឡោះតាអាឡា ជាម្ចាស់របស់គាត់ បានជួយគាត់ ហេតុនេះហើយ ទើបស្តេចប្រទានអ្វីៗទាំងអស់ តាមសំណូមពររបស់គាត់។
នែ៎! ពួកតួន និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបិទទ្វារ មិនឲ្យមនុស្សចូលទៅក្នុងនគរនៃអុលឡោះ អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងរារាំងអ្នកដែលចង់ចូលមិនឲ្យគេចូលទៀតផង។