យូសុះដាក់ឈ្មោះកូនបងថា “ម៉ាណាសេ” ដ្បិតគាត់ពោលថា “អុលឡោះបានប្រោសឲ្យខ្ញុំភ្លេចទុក្ខវេទនាទាំងប៉ុន្មាន និងភ្លេចញាតិសន្តានទាំងប៉ុន្មានរបស់ឪពុកខ្ញុំដែរ”។
អេសេគាល 48:4 - អាល់គីតាប ទឹកដីរបស់កុលសម្ព័ន្ធម៉ាណាសេនៅជាប់នឹងទឹកដីណែបថាលី ចាប់ពីខាងកើតទៅខាងលិច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាប់នឹងទឹកដីរបស់ណែបថាលី ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែកមួយសម្រាប់កុលសម្ព័ន្ធម៉ាណាសេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកដីរបស់កុលសម្ព័ន្ធម៉ាណាសេនៅជាប់នឹងទឹកដីណែបថាលី ចាប់ពីខាងកើតទៅខាងលិច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយតាមព្រំស្រុករបស់ណែបថាលី ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរម៉ាន៉ាសេ |
យូសុះដាក់ឈ្មោះកូនបងថា “ម៉ាណាសេ” ដ្បិតគាត់ពោលថា “អុលឡោះបានប្រោសឲ្យខ្ញុំភ្លេចទុក្ខវេទនាទាំងប៉ុន្មាន និងភ្លេចញាតិសន្តានទាំងប៉ុន្មានរបស់ឪពុកខ្ញុំដែរ”។
ឥឡូវនេះ កូនទាំងពីររបស់កូនដែលកើតនៅស្រុកអេស៊ីប មុនពេលពុកមកដល់ ត្រូវរាប់ជាកូនរបស់ពុក គឺអេប្រាអ៊ីម និងម៉ាណាសេ នឹងត្រូវរាប់ជាកូនរបស់ពុកដូចរូបេន និងស៊ីម្មានដែរ។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «អ្នករាល់គ្នាត្រូវបែងចែកទឹកដីឲ្យកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រអែលដូចតទៅ: កូនចៅយូសុះទទួលពីរចំណែក។