មេដឹកនាំត្រូវយកកូនចៀមដ៏ល្អឥតខ្ចោះប្រាំមួយក្បាល និងចៀមឈ្មោលដ៏ល្អឥតខ្ចោះមួយក្បាល មកជូនអុលឡោះតាអាឡា ជាគូរបានដុត។
អេសេគាល 45:22 - អាល់គីតាប នៅថ្ងៃនោះ មេដឹកនាំត្រូវយកគោបាមួយមកធ្វើជាគូរបានរំដោះបាបខ្លួនឯងផ្ទាល់ និងបាបរបស់ប្រជាជនទាំងមូល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃនោះ ចៅហ្វាយត្រូវរៀបចំគោឈ្មោលមួយ ទុកជាតង្វាយលោះបាប សម្រាប់ខ្លួនលោក និងបណ្ដាជននៅក្នុងស្រុកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃនោះ មេដឹកនាំត្រូវយកគោបាមួយមកធ្វើជាយញ្ញបូជារំដោះបាបខ្លួនឯងផ្ទាល់ និងបាបរបស់ប្រជាជនទាំងមូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃនោះ ចៅហ្វាយត្រូវរៀបចំគោឈ្មោល១ ទុកជាដង្វាយលោះបាប សំរាប់ខ្លួនលោក នឹងបណ្តាជននៅក្នុងស្រុកដែរ |
មេដឹកនាំត្រូវយកកូនចៀមដ៏ល្អឥតខ្ចោះប្រាំមួយក្បាល និងចៀមឈ្មោលដ៏ល្អឥតខ្ចោះមួយក្បាល មកជូនអុលឡោះតាអាឡា ជាគូរបានដុត។
គាត់ត្រូវទទួលពពែឈ្មោលពីរពីសហគមន៍អ៊ីស្រអែល សម្រាប់ធ្វើជាគូរបានរំដោះបាប និងចៀមឈ្មោលមួយសម្រាប់ធ្វើជាគូរបានដុត។
«ប្រសិនបើសហគមន៍អ៊ីស្រអែលទាំងមូលប្រព្រឹត្តអំពើបាបដោយអចេតនា ហើយក្រុមជំអះមិនបានដឹង គឺប្រព្រឹត្តអំពើណាមួយរំលោភលើបទបញ្ជារបស់អុលឡោះតាអាឡា ដែលបណ្តាលឲ្យខ្លួនមានទោស
នៅពេលសហគមន៍ដឹងពីកំហុសរបស់ខ្លួន ពួកគេត្រូវយកគោបាមួយទៅជូនអុលឡោះតាអាឡាជាគូរបានរំដោះបាបនៅមុខជំរំជួបអុលឡោះតាអាឡា។
បន្ទាប់មក គាត់យកគោបានោះចេញទៅក្រៅជំរំ រួចដុតវា ដូចដុតគោសម្រាប់រំដោះបាបដែរ។ នេះជាគូរបានរំដោះបាបរបស់សហគមន៍អ៊ីស្រអែល»។
បុត្រាមនុស្សមកក្នុងពិភពលោកនេះ មិនមែន ដើម្បីឲ្យគេបម្រើគាត់ទេ គឺគាត់មកបម្រើគេវិញ ព្រមទាំងលះបង់ជីវិត ដើម្បីលោះមនុស្សទាំងអស់ផង»។
អាល់ម៉ាហ្សៀសគ្មានបាបទាល់តែសោះ តែអុលឡោះបានធ្វើឲ្យគាត់ទៅជាតួបាបសម្រាប់យើង ដើម្បីប្រោសយើងឲ្យបានសុចរិតរួមជាមួយអាល់ម៉ាហ្សៀសដែរ។