ទ្រង់នាំខ្ញុំទៅទីនោះ ឃើញមនុស្សម្នាក់មានភាពដូចលង្ហិន ឈរនៅក្បែរខ្លោងទ្វារទាំងកាន់ខ្សែវេញពីធ្មៃ និងឈើរង្វាស់មួយ។
អេសេគាល 42:16 - អាល់គីតាប គាត់យកឈើរង្វាស់ វាស់ជ្រុងខាងកើត ឃើញមានប្រវែងប្រាំរយឈើរង្វាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកវាស់ចំហៀងខាងកើត ដោយខ្នាតបបុសបានប្រាំរយខ្នាត គឺបានវាស់ដោយខ្នាតបបុសនៅព័ទ្ធជុំវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយកឈើរង្វាស់ វាស់ជ្រុងខាងកើត ឃើញមានប្រវែងប្រាំរយឈើរង្វាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកវាស់ចំហៀងខាងកើត ដោយខ្នាតបបុសបាន៥០០ខ្នាត គឺបានវាស់ដោយខ្នាតបបុសនៅព័ទ្ធជុំវិញ |
ទ្រង់នាំខ្ញុំទៅទីនោះ ឃើញមនុស្សម្នាក់មានភាពដូចលង្ហិន ឈរនៅក្បែរខ្លោងទ្វារទាំងកាន់ខ្សែវេញពីធ្មៃ និងឈើរង្វាស់មួយ។
«ពេលណាអ្នករាល់គ្នាចាប់ឆ្នោតបែងចែកទឹកដីជាមត៌ក ត្រូវញែកដីមួយចំណែកទុកជាដីសក្ការៈ ជូនអុលឡោះតាអាឡា។ ដីនោះមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ និងទទឹងមួយម៉ឺនហត្ថ ត្រូវចាត់ទុកថាជាកន្លែងដ៏វិសុទ្ធ។