យ៉ាកកូបយកនំបុ័ង ព្រមទាំងសម្លសណ្តែកក្រហម មកជូនគាត់ពិសា។ អេសាវពិសាបាយទឹករួចចាកចេញទៅ។ គាត់បានមាក់ងាយសិទ្ធិរបស់ខ្លួនជាកូនច្បង។
អេសេគាល 4:9 - អាល់គីតាប ចូរយកម្សៅមី អង្ករ កន្ទក់ សណ្ដែក គ្រាប់ពោត និងល្ង មកលាយក្នុងចានតែមួយ ហើយដុតធ្វើនំបុ័ងសម្រាប់បរិភោគ ក្នុងរយៈពេលបីរយកៅសិបថ្ងៃដែលអ្នកដេកផ្អៀង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកត្រូវយកម្សៅភោជ្ជសាលី ម្សៅឱក សណ្តែកអង្គុយ សណ្តែកបាយ ថ្ពៅ ហើយស្រូវអេប៉ូតមកដាក់ក្នុងផើង ហើយប្រើធ្វើជានំបុ័ងសម្រាប់ខ្លួន តាមចំនួនថ្ងៃដែលអ្នកត្រូវដេកផ្អៀងនោះ គឺអ្នកត្រូវស៊ីនំបុ័ងនោះគ្រប់បីរយកៅសិបថ្ងៃ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរយកម្សៅមី អង្ករ កន្ទក់ សណ្ដែក គ្រាប់ពោត និងល្ង មកលាយក្នុងចានតែមួយ ហើយដុតធ្វើនំបុ័ងសម្រាប់បរិភោគ ក្នុងរយៈពេលបីរយកៅសិបថ្ងៃដែលអ្នកដេកផ្អៀង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យឯងយកម្សៅភោជ្ជសាលី ម្សៅឱក សណ្តែកអង្គុយ សណ្តែកបាយ ថ្ពៅ ហើយស្រូវអេប៉ូតមកដាក់ក្នុងផើង ហើយប្រើធ្វើជានំបុ័ងសំរាប់ខ្លួន តាមចំនួនថ្ងៃដែលឯងត្រូវដេកផ្អៀងនោះ គឺឯងត្រូវស៊ីនំបុ័ងនោះគ្រប់៣៩០ថ្ងៃ |
យ៉ាកកូបយកនំបុ័ង ព្រមទាំងសម្លសណ្តែកក្រហម មកជូនគាត់ពិសា។ អេសាវពិសាបាយទឹករួចចាកចេញទៅ។ គាត់បានមាក់ងាយសិទ្ធិរបស់ខ្លួនជាកូនច្បង។
ទេ មិនដូច្នោះទេ! ពេលណាគាត់ភ្ជួររាស់ដីរាបស្មើហើយ គាត់យកគ្រាប់សណ្ដែក និងគ្រាប់ល្ងមកព្រោះ គាត់ព្រោះពូជស្រូវ ហើយព្រោះពូជស្រូវដំណើប តាមកន្លែងដែលគាត់បានកំណត់ទុក ព្រមទាំងព្រោះពូជស្រូវដែលមិនសូវល្អ នៅកៀនៗ។
អុលឡោះតាអាឡាមានបន្ទូលទៀតថា៖ «ជនជាតិអ៊ីស្រអែលដែលយើងបណ្ដេញឲ្យទៅរស់នៅក្នុងចំណោមប្រជាជាតិទាំងឡាយ ក៏នឹងបរិភោគអាហារមិនហាឡាល់យ៉ាងនោះដែរ»។
ទ្រង់មានបន្ទូលមកខ្ញុំទៀតថា៖ «កូនមនុស្សអើយ! យើងនឹងបំបាត់នំបុ័ងឲ្យអស់ពីក្រុងយេរូសាឡឹម។ ពួកគេនឹងបរិភោគអាហារ ដោយមានកំរិត ទាំងព្រួយបារម្ភ ហើយផឹកទឹកដោយវាល់ ទាំងខ្លោចផ្សា។