ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 4:12 - អាល់គីតាប

អ្នក​ត្រូវ​បរិភោគ​នំ​ធ្វើ​ពី​ម្សៅ​អង្ករ ដែល​អ្នក​យក​លាមក​របស់​មនុស្ស​មក​ប្រើ​សម្រាប់​ដុត​នំ នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ត្រូវ​ស៊ី​នំបុ័ង​នោះ​ទុក​ដូច​ជា​នំ​ម្សៅ​ឱក ហើយ​ត្រូវ​ចម្អិន​នំបុ័ង​នោះ​នៅ​មុខ​គេ ដោយ​ដុត​លាមក​មនុស្ស»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ត្រូវ​បរិភោគ​នំ​ធ្វើ​ពី​ម្សៅ​អង្ករ ដែល​អ្នក​យក​លាមក​របស់​មនុស្ស​មក​ប្រើ​សម្រាប់​ដុត​នំ នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រូវ​ឲ្យ​ឯង​ស៊ី​នំបុ័ង​នោះ​ទុក​ដូច​ជា​នំ​ម្សៅ​ឱក ហើយ​ត្រូវ​ចំអិន​នំបុ័ង​នោះ​នៅ​មុខ​គេ ដោយ​ដុត​លាមក​ដែល​ចេញ​ពី​មនុស្ស

សូមមើលជំពូក



អេ‌សេ‌គាល 4:12
4 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីព្រហ៊ីម​ប្រញាប់‌ប្រញាល់​ចូល​ទៅ​រក​សារ៉ា​នៅ​ក្នុង​ជំរំ ប្រាប់​ថា៖ «ចូរ​យក​ម្សៅ​បី​កំប៉ុង​មក ហើយ​រៀប​ចំ​ធ្វើ​នំ​ឲ្យ​បាន​រួស​រាន់​ទៅ»។


ប៉ុន្តែ ដោយ​ឡូត​ចេះ​តែ​ទទូច​អង្វរ​ខ្លាំង​ពេក ម៉ាឡា‌អ៊ីកាត់​ទាំង​ពីរ​ក៏​ចូល​ទៅ​ផ្ទះ​គាត់។ គាត់​បាន​រៀប​ចំ​ម្ហូប​អាហារ និង​ឲ្យ​គេ​ដុត​នំបុ័ង​ឥត​មេ​ជូន​ម៉ាឡា‌អ៊ីកាត់ ម៉ាឡា‌អ៊ីកាត់​ក៏​បរិភោគ។


មេ‌ទ័ព​អាស្ស៊ីរី​តប​វិញ​ថា៖ «ស្តេច​របស់​យើង​ប្រើ​យើង​ឲ្យ​មក​នេះ មិន​មែន​គ្រាន់​តែ​នាំ​ពាក្យ​មក​ជម្រាប​ស្ដេច​របស់​អស់​លោក ឬ​ក៏​ប្រាប់​អស់​លោក​ផ្ទាល់​ប៉ុណ្ណោះ​ទេ គឺ​ស្ដេច​ឲ្យ​យើង​មក​ប្រាប់​អ្នក​ទាំង​អស់ ដែល​ស្ថិត​នៅ​តាម​កំពែង​នេះ។ អ្នក​ទាំង​នោះ​កំពុង​តែ​ស៊ី​លាមក​ខ្លួន​ឯង ហើយ​ផឹក​ទឹក​នោម​ខ្លួន​ឯង​ដូច​អស់​លោក​ដែរ»។


រីឯ​ទឹក​ក៏​ត្រូវ​កំរិត​ដែរ គឺ​ក្នុង​អំឡុង​ពេល​នោះ មួយ​ថ្ងៃ​ផឹក​យ៉ាង​ច្រើន​មួយ​លីត្រ។