ហេតុនេះ អ្នកដឹកនាំអ៊ីស្រអែលអើយ ចូរស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា!
ហេតុនោះ ពួកគង្វាលរាល់គ្នាអើយ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាចុះ
ហេតុនេះ អ្នកដឹកនាំអ៊ីស្រាអែលអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់!
ហេតុនោះពួកអ្នកគង្វាលរាល់គ្នាអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
អ្នករាល់គ្នាជាមេដឹកនាំដ៏អាក្រក់ ដូចមេដឹកនាំក្រុងសូដុមអើយ ចូរស្ដាប់ការប្រៀនប្រដៅរបស់អុលឡោះតាអាឡា! អ្នករាល់គ្នាជាប្រជាជនដ៏អាក្រក់ ដូចប្រជាជនក្រុងកូម៉ូរ៉ាអើយ ចូរផ្ទៀងត្រចៀកស្ដាប់ការប្រៀនប្រដៅ របស់អុលឡោះជាម្ចាស់នៃយើង!
ពេលនោះ អ្នកត្រូវពោលទៅពួកគេដូចតទៅ: “អុលឡោះតាអាឡាមានបន្ទូលថា យើងនឹងបង្អកស្រាដល់ប្រជាជនទាំងអស់នៅស្រុកនេះ ព្រមទាំងស្ដេចរបស់ពួកគេដែលស្នងរាជ្យតពីដាវីឌ ពួកអ៊ីមុាំ ពួកណាពី និងអ្នកក្រុងយេរូសាឡឹមទាំងមូល រហូតដល់ស្រវឹង។
ចូរជម្រាបស្ដេច និងម្តាយរបស់ស្ដេចថា: “សូមនៅផ្ទាល់នឹងដីទៅ! ដ្បិតមកុដរាជ្យរបស់ស្តេច បានធ្លាក់ចុះពីក្បាលហើយ”។
ឥឡូវនេះ ស្រីពេស្យាអើយ ចូរស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា!
ហ្វូងចៀមរបស់យើងវង្វេងទៅគ្រប់ទីកន្លែង តាមភ្នំតូច ភ្នំធំ បែកខ្ញែកគ្នាពាសពេញស្រុក តែគ្មាននរណារវីរវល់ថែទាំ គ្មាននរណាដើររកវាឡើយ»។
អុលឡោះតាអាឡាជាម្ចាស់ដ៏នៅអស់កល្ប មានបន្ទូលដូចតទៅ៖ «ហ្វូងចៀមរបស់យើងត្រូវគេលួចប្លន់ ត្រូវសត្វព្រៃចាប់ស៊ី ព្រោះតែគ្មាននរណាឃ្វាល រីឯពួកអ្នកដែលយើងប្រើឲ្យឃ្វាល មិនរវីរវល់ដើររកហ្វូងចៀមរបស់យើងទេ គឺពួកគេគិតតែពីរកប្រយោជន៍ផ្ទាល់ខ្លួន ឥតគិតឃ្វាលហ្វូងចៀមឡើយ»។
ហេតុនេះ អ្នកដឹកនាំអើយ ចូរស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា!
«ពួកអ៊ីមុាំអើយ ឥឡូវនេះ យើងព្រមានអ្នករាល់គ្នាដូចតទៅ: