សូមអុលឡោះដាក់ទោសមនុស្សពាល ដោយធ្វើឲ្យមានរងើកភ្លើង និងស្ពាន់ធ័រ បង្អុរចុះមកលើពួកគេដូចជាភ្លៀង ហើយសូមឲ្យខ្យល់ក្ដៅ បក់បោកមកលើពួកគេដែរ។
អេសេគាល 30:15 - អាល់គីតាប យើងនឹងជះកំហឹងរបស់យើងលើក្រុងស៊ីន ជាក្រុងដែលមានកំពែងរឹងមាំរបស់ស្រុកអេស៊ីប យើងនឹងដកជីវិតប្រជាជនដ៏ច្រើននៅក្រុងនរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងចាក់សេចក្ដីឃោរឃៅ របស់យើងទៅលើស្រុកសីន ជាទីមាំមួនរបស់ស្រុកអេស៊ីព្ទ ហើយកាត់ពួកបណ្ដាជនចេញពីក្រុងថេប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងជះកំហឹងរបស់យើងលើក្រុងស៊ីន ជាក្រុងដែលមានកំពែងរឹងមាំរបស់ស្រុកអេស៊ីប យើងនឹងដកជីវិតប្រជាជនដ៏ច្រើននៅក្រុងនរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងចាក់សេចក្ដីឃោរឃៅរបស់អញទៅលើស្រុកសីន ជាទីមាំមួនរបស់ស្រុកអេស៊ីព្ទ ហើយនឹងកាត់ពួកបណ្តាជនពីក្រុងនរចេញ |
សូមអុលឡោះដាក់ទោសមនុស្សពាល ដោយធ្វើឲ្យមានរងើកភ្លើង និងស្ពាន់ធ័រ បង្អុរចុះមកលើពួកគេដូចជាភ្លៀង ហើយសូមឲ្យខ្យល់ក្ដៅ បក់បោកមកលើពួកគេដែរ។
សហគមន៍អ៊ីស្រអែលទាំងមូល ចេញដំណើរពីអេលីម ទៅដល់វាលរហោស្ថានស៊ីន ដែលនៅចន្លោះអេលីម និងភ្នំស៊ីណៃ។ ពួកគេទៅដល់ទីនោះ នៅថ្ងៃទីដប់ប្រាំ ក្នុងខែទីពីរ ក្រោយពេលចាកចេញពីស្រុកអេស៊ីប។
យើងនឹងដុតស្រុកអេស៊ីប ក្រុងស៊ីននឹងភ័យតក់ស្លុត ក្រុងនរនឹងត្រូវខ្មាំងឡោមព័ទ្ធ ហើយក្រុងណូបនឹងត្រូវខ្មាំងវាយយកបានទាំងកណ្ដាលថ្ងៃត្រង់។
ពេលទ្រង់ខឹង តើនរណាអាចទ្រាំទ្របាន? តើនរណាអាចតទល់នឹង កំហឹងរបស់ទ្រង់បាន? កំហឹងដ៏ខ្លាំងក្លារបស់ទ្រង់ ប្រៀបដូចជាភ្លើងឆេះកំទេចផ្ទាំងថ្ម។
ខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំងចេញពីម៉ាស្ជិទ បន្លឺទៅកាន់ម៉ាឡាអ៊ីកាត់ទាំងប្រាំពីរថា៖ «ចូរនាំគ្នាទៅ ហើយយកពែងទាំងប្រាំពីរនៃកំហឹងរបស់អុលឡោះចាក់លើផែនដីទៅ!»។