Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 30:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 អញ​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ​ទៅ​លើ​ស្រុក​សីន ជា​ទី​មាំ‌មួន​របស់​ស្រុក​អេស៊ីព្ទ ហើយ​នឹង​កាត់​ពួក​បណ្តាជន​ពី​ក្រុង​នរ​ចេញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 យើង​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ របស់​យើង​ទៅ​លើ​ស្រុក​សីន ជា​ទី​មាំ‌មួន​របស់​ស្រុក​អេស៊ីព្ទ ហើយ​កាត់​ពួក​បណ្ដា‌ជន​ចេញ​ពី​ក្រុងថេប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 យើង​នឹង​ជះ​កំហឹង​របស់​យើង​លើ​ក្រុង​ស៊ីន ជា​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​របស់​ស្រុក​អេស៊ីប យើង​នឹង​ដក​ជីវិត​ប្រជា‌ជន​ដ៏​ច្រើន​នៅ​ក្រុង​នរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 យើង​នឹង​ជះ​កំហឹង​របស់​យើង​លើ​ក្រុង​ស៊ីន ជា​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​របស់​ស្រុក​អេស៊ីប យើង​នឹង​ដក​ជីវិត​ប្រជា‌ជន​ដ៏​ច្រើន​នៅ​ក្រុង​នរ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 30:15
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​នឹង​បង្អុរ​ឲ្យ​ភ្លៀង​ជា​អន្ទាក់​មក​លើ​មនុស្ស​អាក្រក់ គឺ​ជា​ភ្លើង​ឆេះ នឹង​ស្ពាន់‌ធ័រ ហើយ​ខ្យល់​ក្តៅ​ក្រហាយ នោះ​នឹង​បាន​ជា​ចំណែក​ក្នុង​ពែង​របស់​គេ


រួច​គេ​ចេញ​ពី​អេលីម​ធ្វើ​ដំណើរ​ទៅ លុះ​ដល់​ថ្ងៃ​១៥​ខែ​ទី​២ តាំង​ពី​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ក៏​ទៅ​ដល់​ទី​រហោ‌ស្ថាន​ស៊ីន ជា​ទី​ដែល​នៅ​ជា​កណ្តាល​អេលីម ហើយ​នឹង​ស៊ី‌ណាយ


ហើយ​នឹង​ឲ្យ​ស្រុក​ប៉ាត្រូស​នៅ​ស្ងាត់‌ច្រៀប ព្រម​ទាំង​បង្កាត់​ភ្លើង​នៅ​ស្រុក​សូអាន ហើយ​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ក្រុង​នរ​ផង


អញ​នឹង​បង្កាត់​ភ្លើង​នៅ​ស្រុក​អេស៊ីព្ទ ស្រុក​សីន​នឹង​មាន​សេចក្ដី​តក់‌ស្លុត​យ៉ាង​ខ្លាំង ក្រុង​នរ​នឹង​ត្រូវ​បាក់​បែក ហើយ​ពួក​ខ្មាំង​សត្រូវ​នឹង​ចូល​ក្រុង​ណូព​ទាំង​ថ្ងៃ


តើ​មាន​អ្នក​ណា​ដែល​អាច​នឹង​ឈរ​នៅ​មុខ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ទ្រង់​បាន តើ​អ្នក​ណា​នឹង​ធន់​នៅ​បាន ក្នុង​ពេល​ដែល​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់​ឆួល​ឡើង ឯ​សេចក្ដី​ក្រោធ​របស់​ទ្រង់ នោះ​ក៏​ចាក់​ចេញ​ដូច​ជា​ភ្លើង ហើយ​ថ្ម​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​បែក​សញ្ជែក​ដោយ‌សារ​ទ្រង់


ខ្ញុំ​ក៏​ឮ​សំឡេង​១​យ៉ាង​ខ្លាំង ចេញ​ពី​ព្រះ‌វិហារ ប្រាប់​ទៅ​ទេវតា​ទាំង​៧​ថា ចូរ​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​ព្រះ ដែល​នៅ​ក្នុង​ចាន​ទាំង​៧ ទៅ​លើ​ផែនដី​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម