ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 3:24 - អាល់គីតាប

រស​របស់​អុលឡោះ​ចូល​មក​នៅ​ក្នុង​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ក្រោក​ឈរ​ឡើង។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ទៅ​បិទ​ទ្វារ សំងំ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ​មក​សណ្ឋិត​នៅ​ក្នុង​ខ្ញុំ ហើយ​លើក​ខ្ញុំ​បញ្ឈរ​ឡើង ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​នឹង​ខ្ញុំ ហើយ​ប្រាប់​ថា៖ «ចូរ​អ្នក​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​បិទ​ទ្វារ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌វិញ្ញាណ​យាង​ចូល​មក​គង់​នៅ​ក្នុង​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ក្រោក​ឈរ​ឡើង។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ទៅ​បិទ​ទ្វារ សម្ងំ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ព្រះ‌វិញ្ញាណ​ទ្រង់​មក​សណ្ឋិត​នៅ​ក្នុង​ខ្ញុំ ហើយ​លើក​ខ្ញុំ​បញ្ឈរ​ឡើង ទ្រង់​មាន​បន្ទូល​នឹង​ខ្ញុំ ហើយ​ប្រាប់​ថា ចូរ​ឯង​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​បិទ​ទ្វារ​ទៅ

សូមមើលជំពូក



អេ‌សេ‌គាល 3:24
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ពុំ​បាន​អង្គុយ​សប្បាយ​រួម​ជា​មួយ ពួក​លេង​សើច​ឡើយ គឺ​ទ្រង់​បង្ខំ​ខ្ញុំ​ឲ្យ​នៅ​ដាច់​ឡែក​ពី​គេ ដ្បិត​ខ្ញុំ​ពោរ‌ពេញ​ដោយ​កំហឹង រួម​ជា​មួយ​ទ្រង់​ដែរ។


ពេល​ទ្រង់​មាន​បន្ទូល​ដូច្នោះ​ហើយ រស​របស់​អុលឡោះ​ក៏​ចូល​មក​នៅ​ក្នុង​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ក្រោក​ឈរ​ឡើង​បាន ហើយ​ស្ដាប់​ទ្រង់​មាន​បន្ទូល។


ខ្ញុំ​ថ្លែង​បន្ទូល​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា។ ខ្យល់​ដង្ហើម​ក៏​ចូល​មក​ក្នុង​ពួក​គេ ពួក​គេ​ក៏​មាន​ជីវិត ហើយ​ក្រោក​ឈរ​ឡើង ទៅ​ជា​កង‌ទ័ព​មួយ​ដែល​មាន​ចំនួន​យ៉ាង​ច្រើន​ឥត​គណនា។


រួច​ហើយ​គាត់​ពោល​មក​ខ្ញុំ​ថា៖ «កុំ​ភ័យ​ខ្លាច​អី អុលឡោះ​ពេញ​ចិត្ត​នឹង​អ្នក​ខ្លាំង​ណាស់ សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត! ចូរ​មាន​កម្លាំង​មាំ‌មួន​ឡើង!»។ ពេល​គាត់​មាន​ប្រសាសន៍​មក​ខ្ញុំ​ដូច្នេះ ខ្ញុំ​ក៏​មាន​កម្លាំង​ឡើង​វិញ ហើយ​ជម្រាប​គាត់​ថា៖ «សូម​លោក​ម្ចាស់​មាន​ប្រសាសន៍​មក​ខ្ញុំ​ចុះ ព្រោះ​លោក​ម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ហើយ»។