Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 3:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 រួច​ព្រះ‌វិញ្ញាណ​ទ្រង់​មក​សណ្ឋិត​នៅ​ក្នុង​ខ្ញុំ ហើយ​លើក​ខ្ញុំ​បញ្ឈរ​ឡើង ទ្រង់​មាន​បន្ទូល​នឹង​ខ្ញុំ ហើយ​ប្រាប់​ថា ចូរ​ឯង​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​បិទ​ទ្វារ​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ​មក​សណ្ឋិត​នៅ​ក្នុង​ខ្ញុំ ហើយ​លើក​ខ្ញុំ​បញ្ឈរ​ឡើង ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​នឹង​ខ្ញុំ ហើយ​ប្រាប់​ថា៖ «ចូរ​អ្នក​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​បិទ​ទ្វារ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ព្រះ‌វិញ្ញាណ​យាង​ចូល​មក​គង់​នៅ​ក្នុង​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ក្រោក​ឈរ​ឡើង។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ទៅ​បិទ​ទ្វារ សម្ងំ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 រស​របស់​អុលឡោះ​ចូល​មក​នៅ​ក្នុង​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ក្រោក​ឈរ​ឡើង។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ទៅ​បិទ​ទ្វារ សំងំ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ទៅ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 3:24
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​មិន​បាន​អង្គុយ​ក្នុង​ចំណោម​នៃ​ពួក​អ្នក​ដែល​លេង​សប្បាយ ហើយ​លោត‌កញ្ឆេង​នោះ​ឡើយ គឺ​ទូលបង្គំ​បាន​អង្គុយ​តែ​ឯង ដោយ​ព្រោះ​ព្រះ‌ហស្ត​ទ្រង់ ដ្បិត​ទ្រង់​បាន​ឲ្យ​ទូលបង្គំ​មាន​ពេញ​ដោយ​សេចក្ដី​គ្នាន់‌ក្នាញ់


កាល​ទ្រង់​កំពុង​មាន​បន្ទូល​នឹង​ខ្ញុំ នោះ​ព្រះ‌វិញ្ញាណ​ក៏​មក​សណ្ឋិត​នៅ​ក្នុង​ខ្ញុំ ហើយ​បាន​បញ្ឈរ​ខ្ញុំ​ឡើង រួច​ខ្ញុំ​ក៏​ឮ​ព្រះ‌អង្គ​ដែល​មាន​បន្ទូល​មក​ខ្ញុំ


ដូច្នេះ ខ្ញុំ​ក៏​ទាយ​ដូច​ជា​ទ្រង់​បង្គាប់​មក រួច​ខ្យល់​ដង្ហើម​ក៏​ចូល​ទៅ​ក្នុង​សព​ទាំង​នោះ ហើយ​វា​ក៏​រស់​ឡើង បាន​ទាំង​ឈរ​ឡើង​ជា​កង‌ទ័ព​យ៉ាង​ធំ​ក្រៃ‌លែង។


រួច​ប្រាប់​ខ្ញុំ​ថា ឱ​អ្នក​សំណប់​យ៉ាង​សំខាន់​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ ចូរ​ឲ្យ​មាន​កំឡាំង​ឡើង អើ ចូរ​មាន​កំឡាំង​ឡើង កាល​លោក​បាន​ពោល​នឹង​ខ្ញុំ​ហើយ នោះ​ខ្ញុំ​ក៏​មាន​កំឡាំង​ឡើង ហើយ​ខ្ញុំ​និយាយ​ថា សូម​ឲ្យ​លោក​ម្ចាស់​មាន​ប្រសាសន៍​មក​ចុះ ពី​ព្រោះ​លោក​បាន​ចំរើន​កំឡាំង​ដល់​ខ្ញុំ​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម