ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 3:13 - អាល់គីតាប

ខ្ញុំ​ឮ​សន្ធឹក​ស្លាប​របស់​សត្វ​ទាំង​បួន​ដែល​ទទះ​ប៉ះ​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ឮ​ស្នូរ​សន្ធឹក​កង់​ដែល​លាន់​ឡើង​យ៉ាង​ខ្លាំង នៅ​ក្បែរ​សត្វ​ទាំង​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក៏​ឮ​សូរ​សន្ធឹក​នៃ​ស្លាប​របស់​សត្វ​មាន​ជីវិត​ទាំង​នោះ​ដែល​ប៉ះ​គ្នា និង​សូរ​របស់​កង​ទាំង​នោះ​ដែល​អម​ទៅ គឺ​ជា​សូរ​អឺង‌អាប់​យ៉ាង​ខ្លាំង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​ឮ​សន្ធឹក​ស្លាប​របស់​សត្វ​ទាំង​បួន​ដែល​ទទះ​ប៉ះ​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ឮ​ស្នូរ​សន្ធឹក​កង់​ដែល​លាន់​ឡើង​យ៉ាង​ខ្លាំង នៅ​ក្បែរ​សត្វ​ទាំង​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ក៏​ឮ​សូរ​សន្ធឹក​នៃ​ស្លាប​របស់​តួ​មាន​ជីវិត​ទាំង​នោះ ដែល​ប៉ះ​គ្នា នឹង​សូរ​របស់​កង​ទាំង​នោះ​ដែល​អម​ទៅ គឺ​ជា​សូរ​អឺង‌អាប់​យ៉ាង​ខ្លាំង

សូមមើលជំពូក



អេ‌សេ‌គាល 3:13
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ណា​អ្នក​ឮ​សន្ធឹក​ជើង​នៅ​លើ​ចុង​មន ចូរ​ប្រញាប់‌ប្រញាល់​ចេញ​ទៅ​ដ្បិត គឺ​ពេល​នោះ​ហើយ ដែល​យើង​ជាអុលឡោះ‌តាអាឡា​នាំ​មុខ​អ្នក​វាយ​លុក​ទី​តាំង​ទ័ព​ភីលី‌ស្ទីន»។


រទេះ​នីមួយៗ​មាន​កង់​បួន​ធ្វើ​ពី​លង្ហិន ហើយ​ភ្ជាប់​ទៅ​នឹង​តួ​ដោយ​ភ្លៅ​ធ្វើ​ពី​លង្ហិន។ នៅ​ត្រង់​មុម​ទាំង​បួន មាន​ជើង​សម្រាប់​ទ្រ​មុម ធ្វើ​ពី​លង្ហិន ភ្ជាប់​ទៅ​នឹង​តួ​រទេះ នៅ​ខាង​ក្រោម​ក្បាច់​រំយោល។


ពេល​ខ្ញុំ​សម្លឹង​មើល​សត្វ​ទាំង​បួន ខ្ញុំ​ឃើញ​មាន​កង់​នៅ​ដី ចំ​ពី​មុខ​សត្វ​ទាំង​បួន។


ពេល​សត្វ​ទាំង​នោះ​ហោះ​ទៅ​មុខ ខ្ញុំ​ឮ​សន្ធឹក​ស្លាប​ដូច​សូរ‌ស័ព្ទ​មហា​សាគរ និង​ដូច​សំឡេង​របស់​អុលឡោះ​ដ៏​មាន​អំណាច​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ សន្ធឹក​ស្លាប​នោះ​ក៏​លាន់​ឮ​ឡើង​យ៉ាង​ទ្រហឹង​អឺង‌អាប់ ដូច​សន្ធឹក​កង‌ទ័ព។ នៅ​ពេល​សត្វ​នោះ​ឈប់​ហើរ គេ​ក៏​ទម្លាក់​ស្លាប​ចុះ។


សន្ធឹក​ស្លាប​របស់​ពួក​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប លាន់​ឮ​រហូត​ទៅ​ដល់​ទី‌លាន​ខាង​ក្រៅ មាន​សូរ‌ស័ព្ទ​ដូច​សំឡេង​របស់​អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត។