ពួកពលកររបស់ស្តេចស៊ូឡៃម៉ាន និងស្តេចហ៊ីរ៉ាម ព្រមទាំងជាងពីស្រុកកេបាលនាំគ្នាដាប់ថ្ម ហើយរៀបចំត្រៀមឈើ និងថ្មសម្រាប់សង់ដំណាក់។
អេសេគាល 27:9 - អាល់គីតាប ពួកចាស់ទុំពីស្រុកកេបាល និងអ្នកឯកទេសរបស់ពួកគេជាជាងជួសជុល។ សំពៅសមុទ្រទាំងប៉ុន្មាន និងអ្នកដើរសំពៅ បានចូលមកឈប់សំចតនៅក្នុងអ្នក ដើម្បីលក់ដូរទំនិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកចាស់ៗ និងពួកអ្នកប្រាជ្ញាពីក្រុងកេបាលក៏នៅក្នុងអ្នក ទុកជាអ្នកពរជ័រ ឯអស់ទាំងនាវានៅសមុទ្រ និងពួកជើងឈ្នួល ក៏នៅក្នុងអ្នក ដើម្បីលក់ដូរទំនិញរបស់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកចាស់ទុំពីស្រុកកេបាល និងអ្នកឯកទេសរបស់ពួកគេជាជាងជួសជុល។ សំពៅសមុទ្រទាំងប៉ុន្មាន និងអ្នកដើរសំពៅ បានចូលមកឈប់សំចតនៅក្នុងអ្នក ដើម្បីលក់ដូរទំនិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកចាស់ៗ នឹងពួកអ្នកប្រាជ្ញពីក្រុងកេបាលក៏នៅក្នុងឯង ទុកជាអ្នកពរជ័រ ឯអស់ទាំងនាវានៅសមុទ្រ នឹងពួកជើងឈ្នួល ក៏នៅក្នុងឯង ដើម្បីលក់ដូរទំនិញរបស់ឯង |
ពួកពលកររបស់ស្តេចស៊ូឡៃម៉ាន និងស្តេចហ៊ីរ៉ាម ព្រមទាំងជាងពីស្រុកកេបាលនាំគ្នាដាប់ថ្ម ហើយរៀបចំត្រៀមឈើ និងថ្មសម្រាប់សង់ដំណាក់។
នាវាទាំងឡាយធ្វើដំណើរនៅលើសមុទ្រ ហើយនាគដែលទ្រង់បង្កើត ក៏លេងនៅក្នុងសមុទ្រនោះដែរ។
ជនជាតិកេបាល ជនជាតិអាំម៉ូន ជនជាតិអាម៉ាឡេក ជនជាតិភីលីស្ទីន និងអ្នកស្រុកទីរ៉ុស
ហើយសូម្បីតែជនជាតិអាស្ស៊ីរីក៏ចូលរួមជាមួយដែរ គឺពួកគេបានចូលដៃជាមួយ ពូជពង្សរបស់លោកឡុត។ - សម្រាក
ស្រុកកេបាល និងស្រុកលីបង់ទាំងមូល ដែលនៅទិសខាងកើត ចាប់តាំងពីបាលកាដ នៅជើងភ្នំហ៊ើរម៉ូន រហូតដល់ច្រកហាម៉ាត់។
ពេលនោះ ពួកឈ្មួញនៅលើផែនដី ក៏នាំគ្នាយំសោក និងកាន់ទុក្ខ ព្រោះតែក្រុងនេះដែរ ដ្បិតគ្មាននរណាទិញទំនិញរបស់ខ្លួនទៀតឡើយ
ព្រោះក្រុងនេះបាននាំសាសន៍ទាំងប៉ុន្មាន ឲ្យស្រវឹងនឹងកាមគុណដ៏ថោកទាបបំផុតរបស់វា។ ពួកស្ដេចនៅលើផែនដីនាំគ្នាប្រាសចាកសីលធម៌ជាមួយក្រុងនេះ ហើយពួកឈ្មួញនៅលើផែនដីរកស៊ីមានបានក៏ដោយសារតែអំណាចនៃទ្រព្យសម្បត្តិដ៏ហូរហៀររបស់ក្រុងនេះដែរ»។