Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 27:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ពួក​ចាស់​ទុំ​ពី​ស្រុក​កេបាល និង​អ្នក​ឯក‌ទេស​របស់​ពួក​គេ​ជា​ជាង​ជួស‌ជុល។ សំពៅ​សមុទ្រ​ទាំង​ប៉ុន្មាន និង​អ្នក​ដើរ​សំពៅ បាន​ចូល​មក​ឈប់​សំចត​នៅ​ក្នុង​អ្នក ដើម្បី​លក់​ដូរ​ទំនិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ពួក​អ្នក​ចាស់ៗ និង​ពួក​អ្នក​ប្រាជ្ញា​ពី​ក្រុង​កេបាល​ក៏​នៅ​ក្នុង​អ្នក ទុក​ជា​អ្នក​ពរជ័រ ឯ​អស់​ទាំង​នាវា​នៅ​សមុទ្រ និង​ពួក​ជើង​ឈ្នួល ក៏​នៅ​ក្នុង​អ្នក ដើម្បី​លក់​ដូរ​ទំនិញ​របស់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ពួក​អ្នក​ចាស់ៗ នឹង​ពួក​អ្នក​ប្រាជ្ញ​ពី​ក្រុង​កេបាល​ក៏​នៅ​ក្នុង​ឯង ទុក​ជា​អ្នក​ពរជ័រ ឯ​អស់​ទាំង​នាវា​នៅ​សមុទ្រ នឹង​ពួក​ជើង​ឈ្នួល ក៏​នៅ​ក្នុង​ឯង ដើម្បី​លក់​ដូរ​ទំនិញ​របស់​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ពួក​ចាស់​ទុំ​ពី​ស្រុក​កេបាល និង​អ្នក​ឯក‌ទេស​របស់​ពួក​គេ​ជា​ជាង​ជួស‌ជុល។ សំពៅ​សមុទ្រ​ទាំង​ប៉ុន្មាន និង​អ្នក​ដើរ​សំពៅ បាន​ចូល​មក​ឈប់​សំចត​នៅ​ក្នុង​អ្នក ដើម្បី​លក់​ដូរ​ទំនិញ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 27:9
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​ពល‌ករ​របស់​ព្រះ‌បាទ​សាឡូម៉ូន និង​ព្រះ‌បាទ​ហ៊ីរ៉ាម ព្រម​ទាំង​ជាង​ពី​ស្រុក​កេបាល​នាំ​គ្នា​ដាប់​ថ្ម ហើយ​រៀបចំ​ត្រៀម​ឈើ និង​ថ្ម​សម្រាប់​សង់​ព្រះ‌ដំណាក់។


នាវា​ទាំង‌ឡាយ​ធ្វើ​ដំណើរ​នៅ​លើ​សមុទ្រ ហើយ​នាគ​ដែល​ព្រះអង្គ​បង្កើត ក៏​លេង​នៅ​ក្នុង​សមុទ្រ​នោះ​ដែរ។


ជន‌ជាតិ​កេបាល ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​អាម៉ា‌ឡេក ជន‌ជាតិ​ភីលីស្ទីន និង​អ្នក​ស្រុក​ទីរ៉ុស


ហើយ​សូម្បី​តែ​ជន‌ជាតិ​អាស្ស៊ីរី​ក៏​ចូល​រួម​ជា​មួយ​ដែរ គឺ​ពួក​គេ​បាន​ចូល​ដៃ​ជា​មួយ ពូជ‌ពង្ស​របស់​លោក​ឡុត។ - សម្រាក


ស្រុក​កេបាល និង​ស្រុក​លីបង់​ទាំង​មូល ដែល​នៅ​ទិស​ខាង​កើត ចាប់​តាំង​ពី​បាល‌កាដ នៅ​ជើង​ភ្នំ​ហ៊ើរ‌ម៉ូន រហូត​ដល់​ច្រក​ហា‌ម៉ាត់។


ពេល​នោះ ពួក​ឈ្មួញ​នៅ​លើ​ផែនដី​ក៏​នាំ​គ្នា​យំ​សោក និង​កាន់​ទុក្ខ ព្រោះ​តែ​ក្រុង​នេះ​ដែរ ដ្បិត​គ្មាន​នរណា​ទិញ​ទំនិញ​របស់​ខ្លួន​ទៀត​ឡើយ


ព្រោះ​ក្រុង​នេះ​បាន​នាំ​សាសន៍​ទាំង​ប៉ុន្មាន ឲ្យ​ស្រវឹង​នឹង​កាម‌គុណ​ដ៏​ថោក​ទាប​បំផុត​របស់​វា​ ។ ពួក​ស្ដេច​នៅ​លើ​ផែនដី​នាំ​គ្នា​ប្រាស‌ចាក​សីលធម៌​ជា​មួយ​ក្រុង​នេះ ហើយ​ពួក​ឈ្មួញ​នៅ​លើ​ផែនដី​រក​ស៊ី​មាន​បាន ក៏​ដោយ‌សារ​តែ​ឫទ្ធា‌នុភាព​នៃ​ទ្រព្យ‌សម្បត្តិ​ដ៏​ហូរ‌ហៀរ​របស់​ក្រុង​នេះ​ដែរ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម