បន្ទាប់មក លោកយេហ៊ូវចូលមកដល់ក្រុងយេសរាល។ កាលនាងយេសិបិលដឹងដំណឹងនេះ នាងផាត់រង្វង់ភ្នែក និងតុបតែងសក់ រួចមើលតាមបង្អួច។
អេសេគាល 23:40 - អាល់គីតាប លើសពីនេះ ពួកនាងបានចាត់អ្នកនាំសារទៅរកប្រុសៗនៅស្រុកឆ្ងាយ និងហៅគេឲ្យមក។ អ្នកទាំងនោះក៏នាំគ្នាមក។ នាងងូតទឹក ដើម្បីទទួលពួកគេ ដោយផាត់ម្សៅ និងពាក់គ្រឿងអលង្ការទៀតផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មួយទៀត នាងបានចាត់ឲ្យទៅរកមនុស្សមកពីទីឆ្ងាយ ជាពួកអ្នកដែលបានចាត់ទូតទៅហៅ ហើយ ពួកនោះក៏មក នាងបានងូតទឹក ផាត់រង្វង់ភ្នែក ហើយតែងខ្លួនដោយគ្រឿងលម្អសម្រាប់ទទួលគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លើសពីនេះ ពួកនាងបានចាត់អ្នកនាំសារទៅរកប្រុសៗនៅស្រុកឆ្ងាយ និងហៅគេឲ្យមក។ អ្នកទាំងនោះក៏នាំគ្នាមក។ នាងងូតទឹក ដើម្បីទទួលពួកគេ ដោយផាត់ម្សៅ និងពាក់គ្រឿងអលង្ការទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀត នាងបានចាត់ឲ្យទៅរកមនុស្សមកពីទីឆ្ងាយ ជាពួកអ្នកដែលបានចាត់ទូតទៅហៅ ហើយមើល ពួកនោះក៏មក នាងបានងូតទឹក ផាត់រង្វង់ភ្នែក ហើយតែងខ្លួនដោយគ្រឿងលំអសំរាប់ទទួលគេ |
បន្ទាប់មក លោកយេហ៊ូវចូលមកដល់ក្រុងយេសរាល។ កាលនាងយេសិបិលដឹងដំណឹងនេះ នាងផាត់រង្វង់ភ្នែក និងតុបតែងសក់ រួចមើលតាមបង្អួច។
ស្ត្រីក្រមុំនៅក្នុងវិមានស្ត្រីត្រូវរៀបចំខ្លួនដប់ពីរខែ មុននឹងដល់វេនចូលជួបស្តេចអហាស៊ូរុស។ ពួកនាងត្រូវសំអាងកាយជាមួយប្រេងទេព្វិរូចំនួនប្រាំមួយខែ ហើយប្រាំមួយខែទៀតជាមួយប្រេងក្រអូប និងគ្រឿងសំអាងកាយផ្សេងៗសម្រាប់ស្ត្រី ស្របតាមពិធីការដែលមានចែងទុក។
កុំមានចិត្តពុះកញ្ជ្រោលនឹងសម្ផស្សរបស់ស្រីរបៀបនេះឡើយ ហើយក៏កុំបណ្ដោយឲ្យចិត្តអ្នកឈ្លក់វង្វេងទៅតាមកែវភ្នែករបស់គេដែរ។
ស្ត្រីនោះចេញមកជួបអ្នកកំលោះ ទាំងស្លៀកពាក់ជារបៀបស្រីពេស្យា ដើម្បីទាក់ទាញចិត្តគេ។
អ្នកយកប្រេងក្រអូប និងទឹកអប់យ៉ាងច្រើន រត់ទៅថ្វាយបង្គំព្រះម៉ូឡុក អ្នកចាត់ពួកនាំសារឲ្យទៅឆ្ងាយៗ គឺរហូតទៅដល់នរ៉កា។
យេរូសាឡឹមអើយ ហេតុអ្វីបានជានាងនៅតែតុបតែងខ្លួន ពាក់គ្រឿងអលង្ការធ្វើពីមាស និងលាបត្របកភ្នែក? នាងខំតែងខ្លួនដូច្នេះ ឥតប្រយោជន៍ទេ អស់អ្នកដែលចង់រួមរ័កជាមួយនាងកាលពីមុន បែរជាមើលងាយ និងរកសម្លាប់នាងទៅវិញ។
យើងដាក់ទោសនាង តាមចំនួនថ្ងៃ ដែលនាងបានដុតគ្រឿងក្រអូបសែន ព្រះបាលទាំងឡាយ នាងបានតុបតែងខ្លួនពាក់ក្រវិល ពាក់ខ្សែក រត់តាមគូស្នេហ៍របស់នាង។ រីឯយើងវិញ នាងបានបំភ្លេចយើងចោលហើយ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
កុំតុបតែងខ្លួនតែសំបកក្រៅ ដូចជាក្រងសក់ ពាក់មាស ឬក៏ពាក់អាវល្អប្រណីតនោះឡើយ
ចូរកូនតុបតែងខ្លួនឲ្យស្អាត លាបទឹកអប់ និងស្លៀកពាក់យ៉ាងល្អផង រួចដើរទៅលានដែលគាត់បោកបែនស្រូវ តែកុំបង្ហាញខ្លួនឲ្យគាត់ស្គាល់ រហូតទាល់តែគាត់ពិសាអាហារ និងស្រារួច។