យើងនឹងដាក់ទោសនាង ដូចគេដាក់ទោសស្រីផិតប្ដី និងស្រីឃាតក យើងនឹងឲ្យគេបង្ហូរឈាមនាង តាមកំហឹង និងចិត្តប្រច័ណ្ឌរបស់យើង។
យើងនឹងជំនុំជម្រះអ្នក ដូចជាគួរជំនុំជម្រះដល់ស្រីដែលផិតប្តី ហើយកម្ចាយឈាមផង យើងនឹងទម្លាក់ឈាមទៅលើអ្នក ដោយសេចក្ដីក្រោធ និងសេចក្ដីប្រចណ្ឌ។
នោះអញនឹងជំនុំជំរះឯង ដូចជាគួរជំនុំជំរះដល់ស្រីដែលផិតប្ដី ហើយកំចាយឈាមផង អញនឹងទំលាក់ឈាមទៅលើឯង ដោយសេចក្ដីក្រោធ នឹងសេចក្ដីប្រចណ្ឌ
ពេលនោះ យូដាពោលទៅកាន់តាម៉ារ ជាកូនប្រសារថា៖ «ចូរកូននៅជាស្ត្រីមេម៉ាយ ហើយទៅរស់នៅផ្ទះឪពុករបស់កូនសិនទៅ ទំរាំសេឡាកូនរបស់ពុកធំពេញវ័យ»។ គាត់គិតថា «សូមកុំឲ្យកូនមួយនេះស្លាប់ដូចបងៗវាឡើយ»។ តាម៉ារក៏ទៅរស់នៅផ្ទះឪពុកនាង។
បីខែកន្លងមកទៀត មានគេនាំដំណឹងមកប្រាប់យូដាថា៖ «តាម៉ារ ជាកូនប្រសាររបស់គាត់ បានខូចខ្លួនហើយ ឥឡូវនេះ ថែមទាំងមានផ្ទៃពោះទៀតផង»។ យូដាពោលថា៖ «អូសវាចេញទៅក្រៅ ដុតទាំងរស់ទៅ!»។
អ្នកណាបង្ហូរឈាមមនុស្ស អ្នកនោះមុខជាត្រូវមនុស្សបង្ហូរឈាមវិញមិនខាន។ ដ្បិតអុលឡោះបានបង្កើតមនុស្សលោក មកជាតំណាងរបស់អុលឡោះ។
អ្នកណាវាយមនុស្សរហូតដល់ស្លាប់ អ្នកនោះនឹងត្រូវទទួលទោសដល់ស្លាប់។
ហេតុនេះ សូមទ្រង់បណ្ដាលឲ្យកូនចៅ របស់គេជួបនឹងទុរ្ភិក្ស សូមឲ្យពួកគេវិនាសដោយមុខដាវ សូមឲ្យប្រពន្ធរបស់ពួកគេបាត់បង់កូនចៅ និងក្លាយទៅជាស្ត្រីមេម៉ាយ ព្រោះប្ដីរបស់គេស្លាប់។ សូមឲ្យពួកយុវជនរបស់ពួកគេ ស្លាប់ដោយមុខដាវ ក្នុងពេលធ្វើសឹកសង្គ្រាម។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: នាងបើកកេរខ្មាស យករូបកាយរបស់ខ្លួនទៅប្រព្រឹត្តអំពើពេស្យាចារជាមួយពួកសហាយរបស់នាង និងព្រះដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់នាង ហើយយកឈាមកូនរបស់ខ្លួនទៅសែនព្រះទាំងនោះ។
ពួកគេនឹងប្រមូលបណ្ដាជនមក ហើយយកដុំថ្មគប់នាង និងយកដាវចាក់ទម្លុះនាង។
ពួកគេលើកគ្នាពីទិសខាងជើងមកវាយប្រហារនាង ដោយមានរទេះសេះ រទេះចំបាំង និងពលទាហានដ៏ច្រើន។ ពួកគេឡោមព័ទ្ធនាងគ្រប់ទិសទី ដោយមានខែលតូចធំ និងមួកដែក។ យើងនឹងប្រគល់សំណុំរឿងរបស់នាងទៅឲ្យពួកគេ ហើយពួកគេនឹងវិនិច្ឆ័យទោសនាង តាមច្បាប់របស់ពួកគេ។
ដោយយើងមានចិត្តប្រច័ណ្ឌ យើងនឹងបណ្ដោយឲ្យពួកគេធ្វើបាបនាងយ៉ាងឃោរឃៅ ពួកគេកាត់ច្រមុះ និងកាត់ត្រចៀកនាង ព្រមទាំងសម្លាប់កូនចៅរបស់នាង ដោយមុខដាវ ពួកគេនឹងយកកូនប្រុសកូនស្រីរបស់នាងទៅដុតទាំងរស់។
យើងជាអុលឡោះដ៏នៅអស់កល្ប! យើងនឹងបង្ហូរឈាមអ្នក ហើយឈាមនឹងតាមអ្នកជាប់ជានិច្ច។ ដោយអ្នកចូលចិត្តបង្ហូរឈាម ឈាមនឹងតាមអ្នកជាប់ជានិច្ច - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ពួកគេធ្វើឲ្យទឹកដីនេះទៅជាសៅហ្មង ដោយការបង្ហូរឈាម និងការថ្វាយបង្គំព្រះក្លែងក្លាយ ហេតុនេះហើយបានជាយើងជះកំហឹងរបស់យើងទៅលើពួកគេ។
ប្រសិនបើបុរសម្នាក់ប្រព្រឹត្តអំពើផិតក្បត់ជាមួយស្ត្រីដែលមានប្ដីហើយ អ្នកនោះផិតក្បត់ជាមួយប្រពន្ធអ្នកដទៃ។ បុរស និងស្ត្រីដែលប្រព្រឹត្តអំពើផិតក្បត់ដូច្នេះ ត្រូវទទួលទោសដល់ស្លាប់។
អុលឡោះតាអាឡាជាម្ចាស់ដែលមានចិត្ត ស្រឡាញ់ប្រជារាស្ត្ររបស់ទ្រង់ពន់ប្រមាណ ទ្រង់សងសឹកខ្មាំងសត្រូវ។ អុលឡោះតាអាឡាសងសឹក ទ្រង់ខឹងយ៉ាងខ្លាំង។ អុលឡោះតាអាឡាសងសឹកបច្ចាមិត្តរបស់ទ្រង់ ទ្រង់មិនអត់អោនឲ្យពួកគេទេ។
ទ្រង់នឹងធ្វើឲ្យមនុស្សលោកវេទនា ពួកគេនឹងដើរដូចមនុស្សខ្វាក់ ដ្បិតពួកគេប្រព្រឹត្តអំពើបាប ទាស់នឹងបំណងរបស់អុលឡោះតាអាឡា ឈាមរបស់ពួកគេនឹងខ្ចាយ ទៅគ្រប់ទីកន្លែងដូចធូលីដី សាកសពរបស់ពួកគេប្រៀបបាននឹងសំរាម។
ប្រសិនបើបុរសម្នាក់យករបស់អ្វីមួយធ្វើពីដែក វាយអ្នកដទៃរហូតដល់ស្លាប់ អ្នកនោះជាឃាតក ហើយឃាតកត្រូវទទួលទោសប្រហារជីវិត។
ប្រសិនបើគេយកដុំថ្មវាយអ្នកដទៃរហូតដល់ស្លាប់ អ្នកនោះជាឃាតក ហើយឃាតកត្រូវទទួលទោសប្រហារជីវិត។
ប្រសិនបើគេយករបស់អ្វីមួយធ្វើពីឈើ វាយអ្នកដទៃរហូតដល់ស្លាប់ អ្នកនោះជាឃាតក ហើយឃាតកត្រូវទទួលទោសប្រហារជីវិត។
ឬប្រសិនបើអ្នកនោះលើកដៃវាយអ្នកដទៃដោយស្អប់ បណ្តាលឲ្យគេស្លាប់ អ្នកដែលសម្លាប់គេត្រូវតែទទួលទោសប្រហារជីវិត ព្រោះអ្នកនោះជាឃាតក។ អ្នកដែលមានសិទ្ធិសងសឹកត្រូវសម្លាប់ឃាតកនោះ នៅពេលចាប់គេបាន។
មិនត្រូវទទួលប្រាក់ ដើម្បីលោះជីវិតឃាតកណាម្នាក់ដែលគេកាត់ទោសប្រហារជីវិតឡើយ អ្នកនោះត្រូវតែស្លាប់។
ដ្បិតអ្នកទាំងនោះបានបង្ហូរឈាមប្រជាជនដ៏បរិសុទ្ធ និងបង្ហូរឈាមពួកណាពី ទ្រង់ឲ្យឈាមគេផឹកដូច្នេះ សមមុខពួកគេហើយ»។