អេសេគាល 11:24 - អាល់គីតាប រសរបស់អុលឡោះលើកខ្ញុំឡើង ហើយនាំខ្ញុំឆ្ពោះទៅស្រុកខាល់ដេ ឲ្យនៅជាមួយប្រជាជនដែលជាប់ជាឈ្លើយ។ បន្ទាប់មក និមិត្តហេតុអស្ចារ្យដែលរសរបស់អុលឡោះតាអាឡាសំដែងឲ្យខ្ញុំឃើញនោះ ក៏រលាយបាត់ទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះព្រះវិញ្ញាណក៏លើកខ្ញុំឡើង ហើយក្នុងនិមិត្តព្រះអង្គនាំខ្ញុំទៅដល់ស្រុកខាល់ដេ ដោយនូវព្រះវិញ្ញាណនៃព្រះ គឺទៅឯពួកអ្នកដែលនៅជាឈ្លើយនោះនិមិត្តដែលខ្ញុំបានឃើញក៏បាត់ពីខ្ញុំទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះវិញ្ញាណលើកខ្ញុំឡើង ហើយនាំខ្ញុំឆ្ពោះទៅស្រុកខាល់ដេ ឲ្យនៅជាមួយប្រជាជនដែលជាប់ជាឈ្លើយ។ បន្ទាប់មក និមិត្តហេតុអស្ចារ្យដែលព្រះវិញ្ញាណរបស់ព្រះអម្ចាស់សម្តែងឲ្យខ្ញុំឃើញនោះ ក៏រលាយបាត់ទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះព្រះវិញ្ញាណក៏លើកខ្ញុំឡើង ហើយក្នុងការជាក់ស្តែងទ្រង់នាំខ្ញុំទៅដល់ស្រុកខាល់ដេ ដោយនូវព្រះវិញ្ញាណនៃព្រះ គឺទៅឯពួកអ្នកដែលនៅជាឈ្លើយ នោះការជាក់ស្តែងដែលខ្ញុំបានឃើញក៏បាត់ពីខ្ញុំទៅ |
ទាំងពោលថា៖ «ក្នុងចំណោមយើងខ្ញុំ មានមនុស្សពូកែអង់អាចហាសិបនាក់ សូមអ្នកអនុញ្ញាតឲ្យគេចេញទៅរកតួនរបស់អ្នកចុះ ក្រែងលោរសរបស់អុលឡោះតាអាឡានាំយកគាត់ទៅទម្លាក់នៅលើភ្នំ ឬក្នុងជ្រោះណាមួយ»។ អេលីយ៉ាសាក់ឆ្លើយថា៖ «កុំចាត់គេឲ្យទៅអី!»។
ខ្មាំងនឹងរឹបអូសយកសម្បត្តិរបស់ស្រុកខាល់ដេ ហើយអស់អ្នកដែលរឹបអូសយកសម្បត្តិ របស់ស្រុកនោះ មុខជាបានស្កប់ស្កល់មិនខាន - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
នៅឆ្នាំទីសាមសិប ថ្ងៃទីប្រាំ ក្នុងខែទីបួន ពេលខ្ញុំស្ថិតនៅក្បែរទន្លេកេបារជាមួយប្រជាជន ដែលគេកៀរមកជាឈ្លើយ ស្រាប់តែផ្ទៃមេឃបើកចំហ ហើយខ្ញុំឃើញនិមិត្តហេតុអស្ចារ្យពីអុលឡោះ។
អុលឡោះតាអាឡាមានបន្ទូលមកអេសេគាល ជាកូនរបស់អ៊ីមុាំប៊ូស៊ី នៅស្រុកខាល់ដេ ជិតទន្លេកេបារ។ ពេលនោះ អុលឡោះតាអាឡាដាក់ដៃលើគាត់។
រសរបស់អុលឡោះលើកខ្ញុំឡើង ហើយនាំខ្ញុំឆ្ពោះទៅទ្វារខាងកើតនៃដំណាក់របស់អុលឡោះតាអាឡា។ មានមនុស្សម្ភៃប្រាំនាក់អង្គុយនៅមាត់ទ្វារនោះ។ ខ្ញុំឃើញមេដឹកនាំពីរនាក់របស់ប្រជាជន ស្ថិតនៅកណ្ដាលចំណោមពួកគេ គឺលោកយ៉ាសានា ជាកូនរបស់លោកអស៊ើរ និងលោកពេឡាធា ជាកូនរបស់លោកបេណាយ៉ា។
ពេលនោះ រសរបស់អុលឡោះលើកខ្ញុំឡើង ហើយខ្ញុំឮសូរសំឡេងអឺងកងពីក្រោយខ្ញុំថា «សូមលើកតម្កើងសិរីរុងរឿងរបស់អុលឡោះតាអាឡា នៅក្នុងដំណាក់របស់ទ្រង់!»។
ខ្ញុំទៅដល់ថេល-អាប៊ីប ក្បែរទន្លេកេបារ គឺកន្លែងដែលប្រជាជនជាប់ជាឈ្លើយស្នាក់នៅ។ ខ្ញុំស្នាក់នៅជាមួយពួកគេ ទាំងមិនដឹងខ្លួន អស់រយៈពេលប្រាំពីរថ្ងៃ។
អុលឡោះតាអាឡាដាក់ដៃលើខ្ញុំ រសរបស់ទ្រង់នាំខ្ញុំទៅដាក់កណ្ដាលជ្រលងភ្នំមួយ ដែលមានឆ្អឹងខ្មោចពាសពេញ។
រសរបស់អុលឡោះក៏លើកខ្ញុំឡើង ហើយនាំខ្ញុំទៅដាក់កណ្ដាលទីលានខាងក្នុង។ សិរីរុងរឿងរបស់អុលឡោះតាអាឡាស្ថិតនៅពេញដំណាក់។
ពេលនោះ មានដូចជាទ្រង់ទ្រាយដៃ លូកមកចាប់ទាញសក់ខ្ញុំ។ រសរបស់អុលឡោះលើកខ្ញុំពីដីឡើងទៅលើមេឃ ឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមកពីអុលឡោះ គឺនាំខ្ញុំទៅក្រុងយេរូសាឡឹម ត្រង់មាត់ទ្វារខាងក្នុង នាទិសខាងជើងកន្លែងមានរូបព្រះក្លែងក្លាយ ដែលបណ្ដាលឲ្យអុលឡោះប្រច័ណ្ឌ។
ហេតុការណ៍នេះកើតមានដល់ទៅបីដង នៅទីបំផុត វត្ថុនោះក៏ឡើងទៅលើមេឃវិញភ្លាមបាត់ទៅ។
កាលអ្នកទាំងពីរឡើងពីទឹកមកវិញ រសនៃអុលឡោះជាអម្ចាស់បានលើកលោកភីលីពយកចេញបាត់ទៅ លោកមន្ដ្រីលែងឃើញលោកភីលីពទៀតហើយ។ លោកមន្ដ្រីបន្ដដំណើរទៅមុខដោយចិត្ដត្រេកអរសប្បាយ។