អេសេគាល 1:12 - អាល់គីតាប សត្វនីមួយៗហើរតម្រង់ទៅមុខឥតងាករេឡើយ តាមវិញ្ញាណជំរុញឲ្យទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់គ្នាហោះចំទៅខាងមុខ ទីណាដែលព្រះវិញ្ញាណត្រូវទៅ តួទាំងនោះក៏ទៅដែរ ឥតងាកក្រោយឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វនីមួយៗហើរតម្រង់ទៅមុខឥតងាករេឡើយ តាមវិញ្ញាណជំរុញឲ្យទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់គ្នាក៏ហោះចំទៅខាងមុខ ទីណាដែលព្រះវិញ្ញាណត្រូវទៅ តួទាំងនោះក៏ទៅដែរ ឥតងាកបែរឡើយ |
ស្លាបរបស់សត្វទាំងនោះភ្ជាប់គ្នាទៅវិញទៅមក។ សត្វទាំងបួនហើរតម្រង់ទៅមុខជានិច្ច ឥតងាករេឡើយ។
ម៉ាឡាអ៊ីកាត់មានស្លាបទាំងនោះមានមុខដូចសត្វលោកដែលខ្ញុំបានឃើញក្បែរទន្លេកេបារ បេះបិទ។ ម៉ាឡាអ៊ីកាត់មានស្លាបនីមួយៗហើរទៅមុខយ៉ាងត្រង់។
ម៉ាឡាអ៊ីកាត់ទាំងនោះសុទ្ធតែជាវិញ្ញាណ ដែលនៅបម្រើអុលឡោះ ទ្រង់ចាត់ពួកគេឲ្យមកបំពេញមុខងារ ជាប្រយោជន៍ដល់អស់អ្នកដែលត្រូវទទួលការសង្គ្រោះទុកជាមត៌ក!