ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 66:7 - អាល់គីតាប

ក្រុង​ស៊ីយ៉ូន​ប្រៀប​បាន​នឹង​ស្ត្រី ដែល​សំរាល​កូន មុន​ឈឺ​ផ្ទៃ ហើយ​បង្កើត​បាន​កូន​ប្រុស មុន​ឈឺ​ចុក​ចាប់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ស៊ីយ៉ូន​បាន​សម្រាលកូន មុនពេល​ឈឺពោះឆ្លងទន្លេ នាង​បាន​បង្កើត​កូនប្រុស​ម្នាក់ មុនពេល​ការឈឺពោះឆ្លងទន្លេ​មកដល់​នាង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មុន​ដែល​ឈឺ​ពោះ នោះ​បាន​សម្រាល​កូន​មក មុន​ដែល​កើត​ឈឺ​ចាប់ នោះ​បាន​បង្កើត​កូន​ប្រុស​មួយ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រុង​ស៊ីយ៉ូន​ប្រៀប​បាន​នឹង​ស្ត្រី ដែល​សម្រាល​កូន មុន​ឈឺ​ផ្ទៃ ហើយ​បង្កើត​បាន​កូន​ប្រុស មុន​ឈឺ​ចុក​ចាប់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មុន​ដែល​ឈឺ​ពោះ នោះ​បាន​សំរាល​កូន​មក មុន​ដែល​កើត​ឈឺ‌ចាប់ នោះ​បាន​បង្កើត​កូន​ប្រុស​១​ហើយ

សូមមើលជំពូក



អេសាយ 66:7
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​ជម្រាប​គាត់​ដូច​ត​ទៅ៖ «ស្តេច​ហេ‌សេគា​មាន​ប្រសាសន៍​ថា: ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​អាសន្ន ជា​ថ្ងៃ​ដែល​យើង​ទទួល​ទណ្ឌ‌កម្ម និង​អាម៉ាស់​មុខ គឺ​ប្រៀប​ដូច​ជា​ថ្ងៃ​ដែល​ទារក​ត្រូវ​កើត តែ​ម្ដាយ​គ្មាន​កម្លាំង​បង្កើត​វា​ទេ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: ក្រុង​យេរូ‌សាឡឹម​អើយ អ្នក​ដែល​លែង​មាន​កូន គឺ​ប្រៀប​ដូច​ជា​ស្ត្រី​អារ តែ​ឥឡូវ​នេះ​ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ! អ្នក​ដែល​លែង​សំរាល​កូន​អើយ! ចូរ​អបអរ‌សាទរ​ឡើង ដ្បិត​ភរិយា​ដែល​ស្វាមី​បោះ​បង់​ចោល នឹង​មាន​កូន​ច្រើន​ជាង​ភរិយា​ដែល​ស្វាមី នៅ​ជា​មួយ​ទៅ​ទៀត។


ពេល​ស្ដ្រី​ម្នាក់​ហៀប​ឆ្លង​ទន្លេ នាង​តែង​ព្រួយ​ចិត្ដ​ណាស់ ព្រោះ​ដល់​ពេល​ដែល​នាង​ត្រូវ​ឈឺ​ចាប់ លុះ​ដល់​សំរាល​កូន​រួច​ហើយ នាង​ក៏​ភ្លេច​ការ​ឈឺ​ចាប់​ទាំង​ប៉ុន្មាន​អស់​រលីង នាង​សប្បាយ​ចិត្ដ ព្រោះ​មាន​មនុស្ស​ម្នាក់​កើត​មក​ក្នុង​លោក​នេះ។


រីឯ​ក្រុង​យេរូ‌សាឡឹម​នៅ​សូរ៉កា​វិញ គឺ​ស្ដ្រី​អ្នក​ជា​ដែល​ជា​ម្តាយ​របស់​យើង​ហ្នឹង​ហើយ