ម៉ូសាឆ្លើយទៅប្រជាជនវិញថា៖ «កុំភ័យខ្លាចអ្វីឡើយ! ចូរតាំងស្មារតីឡើង នៅថ្ងៃនេះ អ្នករាល់គ្នានឹងឃើញអុលឡោះតាអាឡាសង្គ្រោះអ្នករាល់គ្នា។ ជនជាតិអេស៊ីបដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងលែងឃើញគេទៀតរហូតតទៅ។
អេសាយ 37:6 - អាល់គីតាប ហើយអេសាយប្រាប់ពួកគេថា៖ «អស់លោកត្រូវជម្រាបស្តេចថា អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “កុំភ័យខ្លាច ព្រោះតែពាក្យដែលអ្នកបានឮ គឺពាក្យដែលពួកអាស្ស៊ីរីប្រមាថមាក់ងាយយើងនោះឡើយ។ ព្រះគម្ពីរខ្មែរសាកល នោះអេសាយនិយាយនឹងពួកគេថា៖ “ចូរទូលដល់ចៅហ្វាយរបស់អ្នករាល់គ្នាថា: ‘ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា: កុំខ្លាចចំពោះពាក្យសម្ដីដែលអ្នកបានឮ ដែលពួកអ្នកបម្រើរបស់ស្ដេចអាស្ស៊ីរីបានជេរប្រមាថយើងនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយហោរាអេសាយមានប្រសាសន៍ថា៖ «អ្នករាល់គ្នាត្រូវទូលដល់ចៅហ្វាយអ្នកថា "ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា កុំខ្លាចចំពោះពាក្យសម្ដីដែលអ្នកបានឮ ជាពាក្យដែលពួកបម្រើរបស់ស្តេចអាសស៊ើរ បានប្រមាថដល់យើងនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយលោកអេសាយប្រាប់ពួកគេថា៖ «អស់លោកត្រូវទូលព្រះករុណាថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “កុំភ័យខ្លាច ព្រោះតែពាក្យដែលអ្នកបានឮ គឺពាក្យដែលពួកអាស្ស៊ីរីប្រមាថមាក់ងាយយើងនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអេសាយលោកមានប្រសាសន៍ថា ត្រូវឲ្យអ្នករាល់គ្នាទូលដល់ចៅហ្វាយអ្នកថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ កុំឲ្យខ្លាចចំពោះពាក្យសំដីដែលឯងបានឮ ជាពាក្យដែលពួកបំរើរបស់ស្តេចអាសស៊ើរ បានប្រមាថដល់អញនោះឡើយ |
ម៉ូសាឆ្លើយទៅប្រជាជនវិញថា៖ «កុំភ័យខ្លាចអ្វីឡើយ! ចូរតាំងស្មារតីឡើង នៅថ្ងៃនេះ អ្នករាល់គ្នានឹងឃើញអុលឡោះតាអាឡាសង្គ្រោះអ្នករាល់គ្នា។ ជនជាតិអេស៊ីបដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងលែងឃើញគេទៀតរហូតតទៅ។
ចូរកម្លាចិត្តអ្នកដែលភ័យតក់ស្លុតថា: ចូរមានចិត្តក្លាហានឡើង កុំភ័យខ្លាចអ្វីឡើយ! មើល៍ហ្ន៎ ម្ចាស់របស់អ្នករាល់គ្នា! គាត់មកសងសឹក គាត់នឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវ តាមអំពើដែលគេបានប្រព្រឹត្តលើអ្នករាល់គ្នា គឺគាត់ផ្ទាល់ មកសង្គ្រោះអ្នករាល់គ្នា។
អ្នករាល់គ្នាដែលស្គាល់សេចក្ដីសុចរិត ប្រជាជនដែលគោរពហ៊ូកុំរបស់យើង ដោយចិត្តស្មោះអើយ ចូរនាំគ្នាស្ដាប់យើង! មិនត្រូវខ្លាចមនុស្សលោកចំអកឲ្យឡើយ ហើយក៏មិនត្រូវចុះចាញ់ ព្រោះតែគេបន្ទាបបន្ថោកអ្នករាល់គ្នាដែរ។
ត្រូវជម្រាបស្ដេចថា សូមស្តេចកុំខ្វល់ចិត្ត កុំភ័យខ្លាចអ្វីឡើយ! សូមកុំតក់ស្លុត នៅចំពោះកំហឹងរបស់ ស្ដេចរេស៊ីន និងពួកស៊ីរី ព្រមទាំងស្ដេចពេកាឲ្យសោះ។ ស្ដេចទាំងពីរនេះប្រៀបបាននឹងកន្ទុយអុស ដែលហុយផ្សែង ជិតរលត់។
អ្នករាល់គ្នាតែប្រាំនាក់ នឹងដេញប្រហារសត្រូវមួយរយនាក់ ហើយអ្នករាល់គ្នាមួយរយនាក់ នឹងដេញប្រហារសត្រូវមួយម៉ឺននាក់។ ខ្មាំងសត្រូវនឹងដួលស្លាប់ដោយមុខដាវនៅពីមុខអ្នករាល់គ្នា។
បន្ទាប់មក អ៊ីសាមានប្រសាសន៍ទៅពួកសិស្សថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាភិតភ័យដូច្នេះ? អ្នករាល់គ្នាមិនទាន់មានជំនឿទេឬ?»។
អ៊ីសាមិនយកចិត្តទុកដាក់នឹងពាក្យរបស់អ្នកទាំងនោះឡើយ តែអ៊ីសាមានប្រសាសន៍ទៅលោកយ៉ៃរូសថា៖ «កុំខ្លាចអី គ្រាន់តែជឿប៉ុណ្ណោះបានហើយ»។
អុលឡោះតាអាឡាមានបន្ទូលមកកាន់យ៉ូស្វេថា៖ «កុំភ័យខ្លាចអ្វីឡើយ! នៅថ្ងៃស្អែក ពេលថ្មើរនេះ យើងនឹងប្រគល់ពួកគេទាំងអស់ឲ្យមកស្លាប់ ក្នុងកណ្តាប់ដៃរបស់អ៊ីស្រអែល។ ចូរកាត់សរសៃជើងសេះ ហើយដុតរទេះចំបាំងរបស់គេចោលទៅ»។