គេបាននាំគ្នាយករូបព្រះដទៃទាំងប៉ុន្មាន ដែលគេមាននៅក្នុងដៃ និងដោះក្រវិលត្រចៀក ជូនយ៉ាកកូប។ យ៉ាកកូបក៏យករបស់ទាំងនោះ ទៅកប់ក្រោមដើមពោធិនៅជិតក្រុងស៊ីគែម។
អេសាយ 3:20 - អាល់គីតាប ស្នៀតសក់ដែលមានដាំពេជ្រ កងជើង ខ្សែក្រវាត់ ប្រអប់ដាក់គ្រឿងក្រអូប ដន្លាប់ ព្រះគម្ពីរខ្មែរសាកល គ្រឿងតែងសក់ ខ្សែជើង ខ្សែក្រវាត់ ប្រអប់គ្រឿងក្រអូប គ្រឿងគាថា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្បាំងសក់ ខ្សែចង្ក្រង់ ខ្សែក្រវាត់ ក្លងហិត គាថា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្នៀតសក់ដែលមានដាំពេជ្រ កងជើង ខ្សែក្រវាត់ ប្រអប់ដាក់គ្រឿងក្រអូប ដន្លាប់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្បាំងសក់ ខ្សែចង្ក្រង់ ខ្សែក្រវាត់ ក្លងហិត គាថា |
គេបាននាំគ្នាយករូបព្រះដទៃទាំងប៉ុន្មាន ដែលគេមាននៅក្នុងដៃ និងដោះក្រវិលត្រចៀក ជូនយ៉ាកកូប។ យ៉ាកកូបក៏យករបស់ទាំងនោះ ទៅកប់ក្រោមដើមពោធិនៅជិតក្រុងស៊ីគែម។
ត្រូវធ្វើអាវក្នុងខ្សែក្រវាត់ និងឆ្នួតក្បាលសម្រាប់កូនទាំងអស់របស់ហារូន ដើម្បីជាកិត្តិយស និងភាពថ្លៃថ្នូររបស់ពួកគេ។
ហារូនមានប្រសាសន៍ទៅពួកគេថា៖ «ចូរដោះក្រវិលមាសពីត្រចៀកប្រពន្ធ និងកូនប្រុស កូនស្រីរបស់អ្នករាល់គ្នា យកមកឲ្យខ្ញុំ»។
គេក៏បានធ្វើឆ្នួតក្បាលពីអំបោះធ្មៃ និងសញ្ញាបញ្ជាក់ពីភាពថ្លៃថ្នូររបស់អ៊ីមុាំព្រមទាំងធ្វើខោខ្លីពីអំបោះធ្មៃ
ចូរជម្រាបស្ដេច និងម្តាយរបស់ស្ដេចថា: “សូមនៅផ្ទាល់នឹងដីទៅ! ដ្បិតមកុដរាជ្យរបស់ស្តេច បានធ្លាក់ចុះពីក្បាលហើយ”។
ពួកគេត្រូវពាក់ឆ្នួតធ្វើពីក្រណាត់ទេសឯកនៅលើក្បាល ហើយស្លៀកខោខ្លី តែមិនត្រូវយកអ្វីមកក្រវាត់ចង្កេះ នាំឲ្យបែកញើសឡើយ។
យើងដាក់ទោសនាង តាមចំនួនថ្ងៃ ដែលនាងបានដុតគ្រឿងក្រអូបសែន ព្រះបាលទាំងឡាយ នាងបានតុបតែងខ្លួនពាក់ក្រវិល ពាក់ខ្សែក រត់តាមគូស្នេហ៍របស់នាង។ រីឯយើងវិញ នាងបានបំភ្លេចយើងចោលហើយ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។