ស្តេចយ៉ូសៀសងាកទៅឃើញកន្លែងបញ្ចុះសពនៅលើភ្នំ ក៏បញ្ជាឲ្យគេយកឆ្អឹងខ្មោចក្នុងផ្នូរទាំងនោះ ទៅដុតនៅលើអាសនៈ។ ស្តេចធ្វើឲ្យអាសនៈនោះទៅជាសៅហ្មង ស្របតាមបន្ទូលដែលអ្នកជំនិតរបស់អុលឡោះតាអាឡាថ្លែងទុក។
អេម៉ុស 6:10 - អាល់គីតាប ពេលនរណាម្នាក់យកសាកសពសាច់ញាតិរបស់ខ្លួនចេញពីផ្ទះទៅបូជា គាត់នឹងស្រែកសួរអ្នកដែលនៅខាងក្នុងផ្ទះថា «តើមាននរណានៅជាមួយអ្នកទៀតទេ?» អ្នកនោះនឹងឆ្លើយមកវិញថា «គ្មានទេ»។ គាត់ក៏ពោលទៀតថា «កុំមាត់កអី!»។ គ្មាននរណាអង្វររកនាមអុលឡោះតាអាឡាទេ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយកាលណាសាច់ញាតិរបស់ខ្លួន គឺអ្នកដែលបូជាសព ចូលទៅលើកសាកសពនាំចេញពីផ្ទះ គាត់នឹងស្រែកសួរអ្នកដែលនៅក្នុងបន្ទប់ ក្នុងផ្ទះថា «តើមានអ្នកណានៅជាមួយអ្នកទៀតទេ?» អ្នកនោះនឹងឆ្លើយថា «គ្មានទេ»។ ពេលនោះ សាច់ញាតិនោះនឹងពោលថា «កុំមាត់អី!» យើងមិនត្រូវចេញព្រះនាមព្រះយេហូវ៉ាទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនរណាម្នាក់យកសាកសពសាច់ញាតិរបស់ខ្លួនចេញពីផ្ទះទៅបូជា គាត់នឹងស្រែកសួរអ្នកដែលនៅខាងក្នុងផ្ទះថា «តើមាននរណានៅជាមួយអ្នកទៀតទេ?» អ្នកនោះនឹងឆ្លើយមកវិញថា «គ្មានទេ»។ គាត់ក៏ពោលទៀតថា «កុំមាត់កអី!»។ គ្មាននរណាអង្វររកព្រះនាមព្រះអម្ចាស់ទេ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយកាលណាញាតិសន្តានជិតដិត ដែលគេបានដំរូវឲ្យដុតខ្មោចបានលើកសពគេ នាំចេញឲ្យផុតពីផ្ទះទៅ រួចសួរដល់អ្នកណាដែលនៅខាងក្នុងថា តើមានសល់នៅទៀតជាមួយនឹងឯងឬទេ អ្នកនោះនឹងឆ្លើយថា ឥតមានទេ នោះគេនឹងហាមថា កុំមាត់ឡើយ ដ្បិតយើងគ្មានច្បាប់នឹងចេញព្រះនាមនៃព្រះយេហូវ៉ាទេ |
ស្តេចយ៉ូសៀសងាកទៅឃើញកន្លែងបញ្ចុះសពនៅលើភ្នំ ក៏បញ្ជាឲ្យគេយកឆ្អឹងខ្មោចក្នុងផ្នូរទាំងនោះ ទៅដុតនៅលើអាសនៈ។ ស្តេចធ្វើឲ្យអាសនៈនោះទៅជាសៅហ្មង ស្របតាមបន្ទូលដែលអ្នកជំនិតរបស់អុលឡោះតាអាឡាថ្លែងទុក។
អេលីយ៉ាសាក់កំពុងមានប្រសាសន៍នៅឡើយ អ្នកបម្រើចូលមកដល់ ហើយស្តេចពោលថា៖ «អុលឡោះតាអាឡាបានធ្វើឲ្យយើងរងទុក្ខវេទនាដូច្នេះ តើឲ្យយើងសង្ឃឹមអ្វីលើទ្រង់ទៀត?»។
អ្នកស្រុកនេះនឹងត្រូវស្លាប់ទាំងអស់គ្នា គឺទាំងអ្នកធំ ទាំងអ្នកតូច ដោយគ្មាននរណាបញ្ចុះសព និងយំសោក ហើយគ្មាននរណាឆូតសាច់ ឬកោរសក់កាន់ទុក្ខទេ។
ហេតុនេះ ជនជាតិយូដាទាំងអស់ ដែលរស់នៅស្រុកអេស៊ីបអើយ ចូរស្ដាប់បន្ទូលរបស់អុលឡោះតាអាឡាដូចតទៅ៖ «យើងសូមស្បថក្នុងនាមដ៏ឧត្ដមរបស់យើងផ្ទាល់ថា: យើងលែងឲ្យជនជាតិយូដាណាម្នាក់ ដែលរស់នៅស្រុកអេស៊ីបយកឈ្មោះយើងមកស្បថ ដោយពោលថា “អុលឡោះតាអាឡាជាម្ចាស់ដ៏នៅអស់កល្ប”ទៀតហើយ!។
ដ្បិតសេចក្ដីស្លាប់ឡើងតាមបង្អួចរបស់យើង សេចក្ដីស្លាប់ចូលមកក្នុងកំពែងក្រុងរបស់យើង ដកយកជីវិតក្មេងៗនៅតាមដងផ្លូវ និងដកជីវិតពួកយុវជននៅតាមផ្សារ។
រីឯអ្នករាល់គ្នាវិញ ជនជាតិអ៊ីស្រអែលអើយ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា: «ទៅ! នាំគ្នាថ្វាយបង្គំព្រះក្លែងក្លាយរបស់អ្នករាល់គ្នារៀងៗខ្លួនទៅ! នៅពេលក្រោយ អ្នករាល់គ្នាត្រូវតែស្ដាប់បង្គាប់យើង អ្នករាល់គ្នានឹងលែងប្រមាថនាមរបស់យើង ដោយការសែនព្រេនព្រះក្លែងក្លាយទៀតហើយ
“ចូរប្រាប់ជនជាតិអ៊ីស្រអែលថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ បន្តិចទៀត យើងនឹងបន្ទាបបន្ថោកទីសក្ការៈរបស់យើង ដែលជាទីអួតអាង ជាកម្លាំង ជាទីគាប់ចិត្ត និងជាទីសង្ឃឹមរបស់អ្នករាល់គ្នា។ កូនប្រុសកូនស្រីដែលអ្នករាល់គ្នាទុកនៅក្រុងយេរូសាឡឹម នឹងត្រូវស្លាប់ដោយមុខដាវ។
បច្ចុប្បន្នកាលនេះជាគ្រាមួយដ៏លំបាក ហេតុនេះហើយបានជាអ្នកមានប្រាជ្ញា សុខចិត្តនៅស្ងៀម»។
នៅថ្ងៃនោះ សំរែកថ្ងូរនឹងមកជំនួស ចំរៀងសប្បាយនៅក្នុងម៉ាស្ជិទ។ មានសាកសពពាសពេញ ហើយមានភាពស្ងាត់ជ្រងំនៅគ្រប់ទីកន្លែង» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ជនជាតិអ៊ីស្រអែលពោលទៅកាន់ម៉ូសាថា៖ «យើងខ្ញុំមុខជាផុតដង្ហើមវិនាសសូន្យទាំងអស់គ្នាមិនខាន!
ពួកទាហានដ៏អង់អាចនៅក្រុងនោះក៏នាំគ្នាចេញដំណើរទៅ។ ក្រោយពីដើរអស់រយៈពេលពេញមួយយប់ ពួកគេបានទៅដល់ក្រុងបេតសាន ហើយស្រាយសពរបស់ស្តេចសូល និងបុត្រាចុះពីកំពែងក្រុងនោះ រួចនាំគ្នាវិលត្រឡប់មកក្រុងយ៉ាបេសវិញ យកសពទាំងនោះទៅបូជា។