យើងនឹងរៀបចំខ្លួនឡើងទៅបេតអែល។ នៅទីនោះ ខ្ញុំនឹងសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះដែលបានឆ្លើយតបនឹងពាក្យទូរអារបស់ខ្ញុំ នៅថ្ងៃខ្ញុំមានអាសន្ន ហើយទ្រង់ក៏បាននៅជាមួយខ្ញុំ នៅគ្រប់ទីកន្លែង ដែលខ្ញុំធ្វើដំណើរដែរ»។
អូបាឌា 1:14 - អាល់គីតាប អ្នកមិនត្រូវចាំស្កាត់នៅតាមផ្លូវបំបែក ដើម្បីប្រល័យជីវិតអ្នកដែលរត់គេចខ្លួន នៅថ្ងៃគេជួបអាសន្ន អ្នកមិនត្រូវប្រគល់អស់អ្នកដែលបានរួចជីវិត ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងឡើយ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកមិនគួរឈរស្កាត់នៅត្រង់ផ្លូវបំបែក ដើម្បីសម្លាប់អ្នកដែលរត់គេចខ្លួន ក៏មិនគួរប្រគល់អ្នកដែលនៅមានជីវិតរស់ ក្នុងថ្ងៃទុក្ខលំបាកឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកមិនត្រូវចាំស្កាត់នៅតាមផ្លូវបំបែក ដើម្បីប្រល័យជីវិតអ្នកដែលរត់គេចខ្លួន នៅថ្ងៃគេជួបអាសន្ន អ្នកមិនត្រូវប្រគល់អស់អ្នកដែលបានរួចជីវិត ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងឡើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មិនត្រូវឈររារាំងនៅត្រង់ផ្លូវខ្វែង ដើម្បីកាត់ពួកគេណាដែលរត់រួចបង់ ឬប្រគល់ពួកគេ ដែលនៅសល់ក្នុងថ្ងៃទុក្ខលំបាកនោះឡើយ។ |
យើងនឹងរៀបចំខ្លួនឡើងទៅបេតអែល។ នៅទីនោះ ខ្ញុំនឹងសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះដែលបានឆ្លើយតបនឹងពាក្យទូរអារបស់ខ្ញុំ នៅថ្ងៃខ្ញុំមានអាសន្ន ហើយទ្រង់ក៏បាននៅជាមួយខ្ញុំ នៅគ្រប់ទីកន្លែង ដែលខ្ញុំធ្វើដំណើរដែរ»។
ទ្រង់មិនបណ្តោយឲ្យខ្ញុំ ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ តែទ្រង់ប្រទានឲ្យខ្ញុំ មានសេរីភាពងើបឡើងវិញបាន។
ស្ត្រីទាំងនោះអង្វរជនជាតិយូដាថា៖ «សូមជួយផ្ដល់គំនិតឲ្យយើងខ្ញុំ សូមចាត់វិធានការជួយយើងខ្ញុំផង។ ក្នុងពេលថ្ងៃពេញកំដៅនេះ សូមធ្វើជាម្លប់ដល់យើងខ្ញុំ ដូចនៅពេលយប់ដែរ សូមឲ្យជនភៀសខ្លួនរបស់យើងខ្ញុំ ជ្រកកោនជាមួយបងប្អូន សូមលាក់ពួកយើងខ្ញុំដែលរត់មកនេះផង។
សូមអនុញ្ញាតឲ្យជនភៀសខ្លួនសាសន៍ម៉ូអាប់ ជ្រកកោនជាមួយបងប្អូនផង! សូមលាក់គេកុំឲ្យមេបំផ្លាញរកឃើញ! ពេលណាចប់ការសង្កត់សង្កិន និងការសម្លាប់រង្គាល ពេលណាមេបំផ្លាញចាកចេញបាត់ពីស្រុក
ពួកគេជម្រាបគាត់ដូចតទៅ៖ «ស្តេចហេសេគាមានប្រសាសន៍ថា: ថ្ងៃនេះជាថ្ងៃមានអាសន្ន ជាថ្ងៃដែលយើងទទួលទណ្ឌកម្ម និងអាម៉ាស់មុខ គឺប្រៀបដូចជាថ្ងៃដែលទារកត្រូវកើត តែម្ដាយគ្មានកម្លាំងបង្កើតវាទេ។
វេទនាហើយ! ដ្បិតថ្ងៃនោះជាថ្ងៃដ៏សែនវេទនា ដែលគ្មានថ្ងៃណាមួយប្រដូចបានឡើយ គឺជាថ្ងៃដែលកូនចៅរបស់យ៉ាកកូប ត្រូវឈឺចុកចាប់យ៉ាងខ្លាំង។ ប៉ុន្តែ ពួកគេមុខជាបានរួចជីវិត»។
អុលឡោះតាអាឡាមានបន្ទូលថា៖ «ដោយអ្នកក្រុងកាសាបានប្រព្រឹត្តអំពើបាប ផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេបានចាប់ប្រជាជនទាំងភូមិៗ យកទៅលក់ឲ្យជនជាតិអេដុម។
អុលឡោះតាអាឡាមានបន្ទូលថា៖ «ដោយអ្នកក្រុងទីរ៉ុសបានប្រព្រឹត្តអំពើបាប ផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេប្រគល់ប្រជាជនទាំងភូមិៗ ឲ្យពួកអេដុមកៀរយកទៅ ដោយឥតគោរពសន្ធិសញ្ញា ដែលខ្លួនបានចុះជាមួយអ៊ីស្រអែលឡើយ។
នៅថ្ងៃដែលប្អូនរបស់អ្នកត្រូវអន្តរាយ អ្នកមិនគួរឈរមើល ទាំងមានអំណរដូច្នេះទេ នៅថ្ងៃដែលកូនចៅយូដាវិនាស អ្នកមិនគួរអរសប្បាយឡើយ នៅថ្ងៃដែលគេរងទុក្ខវេទនា អ្នកមិនគួរហាមាត់ជេរប្រមាថដូច្នេះសោះ!
ហេតុនេះ ចូរនាំគ្នាចេញទៅតាមផ្លូវកែង ហើយអញ្ជើញមនុស្សទាំងអស់ដែលអ្នករាល់គ្នាជួប ឲ្យមកជប់លៀង”។