បន្ដិចទៀត មនុស្សលោកនឹងលែងឃើញខ្ញុំទៀតហើយ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងឃើញខ្ញុំព្រោះខ្ញុំមានជីវិតរស់ ហើយអ្នករាល់គ្នាក៏នឹងមានជីវិតរស់ដែរ។
ហេព្រើរ 7:8 - អាល់គីតាប លោកលេវីដែលទទួលជំនូនមួយភាគដប់នោះ ជាមនុស្សតែងតែស្លាប់។ រីឯស្តេចម៉ិលគីស្សាដែកវិញ គាត់មានជីវិតរស់ដូចគីតាបបានបញ្ជាក់ស្រាប់។ ព្រះគម្ពីរខ្មែរសាកល ក្នុងករណីនេះ មនុស្សដែលរមែងតែងតែស្លាប់ជាអ្នកយកតង្វាយមួយភាគដប់ រីឯក្នុងករណីនោះវិញ ទ្រង់ត្រូវបានធ្វើបន្ទាល់ថាមានព្រះជន្មរស់។ Khmer Christian Bible ហើយក្នុងករណីនេះមនុស្សដែលតែងតែស្លាប់ទទួលយកតង្វាយមួយភាគដប់ ប៉ុន្ដែក្នុងករណីមួយទៀត គឺអ្នកដែលមានសេចក្ដីបន្ទាល់ថាគាត់មានជីវិតរស់ ជាអ្នកទទួលវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងករណីមួយនេះ មនុស្សដែលតែងតែស្លាប់ ទទួលតង្វាយមួយភាគដប់ តែក្នុងករណីមួយទៀត គឺម្នាក់ដែលគម្ពីរធ្វើបន្ទាល់ថា លោកមានជីវិតរស់នៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកលេវី ដែលទទួលតង្វាយមួយភាគនោះ ជាមនុស្សតែងតែស្លាប់។ រីឯព្រះបាទម៉ិលគីស្សាដែកវិញ ទ្រង់មានព្រះជន្មរស់ដូចគម្ពីរបានបញ្ជាក់ស្រាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯនៅទីនេះ មនុស្សដែលតែងតែស្លាប់ គេទទួល១ភាគក្នុង១០ តែនៅទីនោះមានសេចក្ដីបន្ទាល់ថា លោកនេះរស់នៅ |
បន្ដិចទៀត មនុស្សលោកនឹងលែងឃើញខ្ញុំទៀតហើយ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងឃើញខ្ញុំព្រោះខ្ញុំមានជីវិតរស់ ហើយអ្នករាល់គ្នាក៏នឹងមានជីវិតរស់ដែរ។
អ៊ីសាឆ្លើយទៅគាត់ថា៖ «ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់អុលឡោះជាបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ។
តើនរណាខ្លះបានឮសំឡេងរបស់អុលឡោះ ហើយបែរជានាំគ្នាបះបោរ? អស់អ្នកដែលណាពីម៉ូសាបាននាំចេញពីស្រុកអេស៊ីបមកនោះឬ?
អុលឡោះក៏មានបន្ទូលនៅក្នុងវគ្គមួយទៀតថា៖ «អ្នកជាអ៊ីមុាំអស់កល្បតរៀងទៅ តាមរបៀបស្តេចម៉ិលគីស្សាដែក»។
គឺឆ្ពោះទៅកាន់កន្លែងដែលអ៊ីសាបានចូលទៅមុន ដើម្បីជាប្រយោជន៍ដល់យើង ហើយអ៊ីសាក៏បានទទួលឋានៈជាមូស្ទីរហូតអស់កល្បជានិច្ច តាមរបៀបស្តេចម៉ិលគីស្សាដែក។
លើសពីនេះ មានគ្នាជាច្រើនបានធ្វើអ៊ីមុាំតៗគ្នា ព្រោះពួកគេតែងតែស្លាប់ ពុំអាចធ្វើអ៊ីមុាំជាអចិន្ដ្រៃយ៍បានឡើយ។
ធម្មតា អ្នកទទួលពរមានឋានៈតូចជាងអ្នកឲ្យពរ ត្រង់ចំណុចនេះ យើងពុំអាចប្រកែកបានឡើយ។
យើងអាចពោលឲ្យអស់សេចក្ដីថា សូម្បីតែលោកលេវី ដែលតែងទទួលជំនូនមួយភាគដប់ ក៏បានយកអ្វីៗមួយភាគដប់ ជូនស្តេចម៉ិលគីស្សាដែក តាមរយៈអ៊ីព្រហ៊ីមដែរ
យើងបានស្លាប់ តែឥឡូវនេះ យើងមានជីវិតរស់អស់កល្បជាអង្វែងតរៀងទៅ។ យើងមានអំណាចលើសេចក្ដីស្លាប់ និងនៅក្នុងផ្នូរ។