ហេព្រើរ 7:5 - អាល់គីតាប
អស់អ្នកក្នុងពូជពង្សរបស់លោកលេវីដែលបានទទួលមុខងារជាអ៊ីមុាំនោះ ក៏បានទទួលបញ្ជាឲ្យហូតយកជំនូនមួយភាគដប់ពីប្រជាជន ស្របតាមហ៊ូកុំ គឺហូតយកពីអស់អ្នកជាសាច់ឈាមរបស់ខ្លួន ដែលជាពូជពង្សរបស់អ៊ីព្រហ៊ីមដូចគ្នា។
សូមមើលជំពូក
រីឯកូនចៅរបស់លេវីដែលទទួលមុខងារជាបូជាចារ្យ បានទទួលបញ្ជាឲ្យយកតង្វាយមួយភាគដប់ ពីប្រជាជន ស្របតាមក្រឹត្យវិន័យ គឺពីបងប្អូនរួមជាតិរបស់ខ្លួន ទោះបីជាខ្លួនឯងក៏មកពីពូជពង្សរបស់អ័ប្រាហាំក៏ដោយ។
សូមមើលជំពូក
រីឯពួកកូនចៅរបស់លោកលេវីដែលបានទទួលមុខងារជាសង្ឃ ពួកគេក៏បានទទួលសេចក្ដីបង្គាប់ស្របតាមគម្ពីរវិន័យឲ្យយកមួយភាគដប់ពីប្រជាជនដែរ គឺពីបងប្អូនរបស់ពួកគេ ទោះបីអ្នកទាំងនោះកើតពីពូជពង្សរបស់លោកអ័ប្រាហាំក៏ដោយ។
សូមមើលជំពូក
រីឯពួកកូនចៅលេវី ដែលទទួលការងារជាសង្ឃ គេបានទទួលបញ្ជាតាមក្រឹត្យវិន័យ ឲ្យហូតយកមួយភាគដប់ពីប្រជាជន គឺពីពួកបងប្អូនរបស់គេ ទោះបើអ្នកទាំងនោះជាពូជពង្សលោកអ័ប្រាហាំដូចគ្នាក៏ដោយ។
សូមមើលជំពូក
អស់អ្នកក្នុងពូជពង្សរបស់លោកលេវី*ដែលបានទទួលមុខងារជាបូជាចារ្យ*នោះ ក៏បានទទួលបញ្ជាឲ្យហូតយកតង្វាយមួយភាគដប់*ពីប្រជាជន ស្របតាមក្រឹត្យវិន័យ* គឺហូតយកពីអស់អ្នកជាសាច់ឈាមរបស់ខ្លួន ដែលជាពូជពង្សរបស់លោកអប្រាហាំដូចគ្នា។
សូមមើលជំពូក
រីឯខាងឯពួកកូនចៅលេវី ដែលទទួលការងារជាសង្ឃ គេបានទទួលបង្គាប់តាមក្រិត្យវិន័យ ឲ្យហូតយក១ភាគក្នុង១០ពីប្រជាជនដែរ គឺពីពួកបងប្អូនគេទាំងប៉ុន្មាន ទោះបើពួកនោះកើតអំពីពូជពង្សលោកអ័ប្រាហាំក៏ដោយ
សូមមើលជំពូក