ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហេព្រើរ 7:24 - អាល់គីតាប

រីឯ​អ៊ីសា​វិញ គាត់​មាន​មុខ‌ងារ​ជា​អ៊ីមុាំ ដែល​ពុំ​អាច​ផ្ទេរ​ទៅ​ឲ្យ​នរណា​បាន​ទេ ព្រោះ​គាត់​នៅ​អស់‌កល្ប​ជា‌និច្ច។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​ដោយព្រោះ​ព្រះយេស៊ូវ​គង់នៅ​ជារៀងរហូត ដូច្នេះ​ព្រះអង្គ​មាន​មុខងារជាបូជាចារ្យ​នៅជាប់រហូត​។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​ដោយ​ព្រោះ​ព្រះ​យេស៊ូ​គង់​នៅ​អស់កល្ប​ជានិច្ច​ នោះ​មុខងារ​ជា​សង្ឃ​របស់​ព្រះអង្គ​មិន​ផ្ទេរ​ឲ្យ​អ្នកណា​ឡើយ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​ព្រះ​យេស៊ូវ​មាន​មុខ​ងារ​ជា​សង្ឃ​ជាប់​ជា​អចិន្ត្រៃយ៍ ព្រោះ​ព្រះ‌អង្គ​នៅ​ជាប់​អស់​កល្ប​ជានិច្ច។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​មាន​មុខងារ​ជា​បូជា‌ចារ្យ ដែល​ពុំ​អាច​ផ្ទេរ​ទៅ​ឲ្យ​នរណា​ទេ ព្រោះ​ព្រះអង្គ​គង់​នៅ​អស់‌កល្ប​ជានិច្ច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ទ្រង់​មាន​ការ‌ងារ​ជា​សង្ឃ​ឥត​ផ្ទេរ​ឡើយ ពី​ព្រោះ​ទ្រង់​នៅ​ជាប់​អស់​‌កល្ប​ជានិច្ច​វិញ

សូមមើលជំពូក



ហេព្រើរ 7:24
9 ការដាក់ឲ្យឆ្លើយតបគ្នា  

បណ្ដា‌ជន​នាំ​គ្នា​សួរ​អ៊ីសា​ថា៖ «យើង​បាន​ដឹង​តាម​រយៈ​ហ៊ូកុំ​ថា អាល់ម៉ា‌ហ្សៀស​ត្រូវ​ស្ថិត​នៅ​អស់‌កល្ប​ជា‌និច្ច ចុះ​ម្ដេច​ក៏​លោក​មាន​ប្រសាសន៍​ថា បុត្រា​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើង​ពី​ដី​ដូច្នេះ?


ព្រោះ​យើង​ដឹង​ថា អាល់ម៉ា‌ហ្សៀស​ដែល​រស់​ឡើង​វិញ​នោះ គាត់​លែង​ស្លាប់​ហើយ មច្ចុរាជ​គ្មាន​អំណាច​លើ​គាត់​ទៀត​ទេ


មាន​បុព្វ‌បុរស ហើយ​អាល់ម៉ា‌ហ្សៀស​ក៏​កើត​មក​មាន​និស្ស័យ​ជា​មនុស្ស​ក្នុង​ពូជ‌ពង្ស​របស់​ពួក​គេ​ថែម​ទៀត​ផង អាល់ម៉ា‌ហ្សៀស​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​លើ​អ្វីៗ​ទាំង​អស់ សូម​លើក​តម្កើង​អាល់ម៉ា‌ហ្សៀស​អស់‌កល្ប​ជា‌និច្ច អាម៉ីន!


អ៊ីសា‌អាល់ម៉ា‌ហ្សៀស​មិន​ប្រែ‌ប្រួល​ឡើយ ពី​ដើម សព្វ​ថ្ងៃ និង​រហូត​ដល់​អស់‌កល្ប​ជា‌និច្ច​គាត់​នៅ​តែ​ដដែល។


ហ៊ូកុំ​បាន​តែង‌តាំង​មនុស្ស​ទន់​ខ្សោយ​ឲ្យ​ធ្វើ​ជា​មូស្ទី។ រីឯ​បន្ទូល​សម្បថ​របស់​អុលឡោះ ដែល​មាន​មក​តាម​ក្រោយ​ហ៊ូកុំ បាន​តែង‌តាំង​បុត្រា​ដែល​គ្រប់​លក្ខណៈ​អស់‌កល្ប​ជា‌និច្ច ឲ្យ​ធ្វើ​ជា​មូស្ទី​វិញ។


យើង​បាន​ស្លាប់ តែ​ឥឡូវ​នេះ យើង​មាន​ជីវិត​រស់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ យើង​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ និង​នៅ​ក្នុង​ផ្នូរ។


បន្ទាប់​មក យើង​ជ្រើស​រើស​យក​អ៊ីមុាំ​ម្នាក់ ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ ហើយ​ប្រព្រឹត្ត​តាម​ចិត្ត និង​តាម​គោល​គំនិត​របស់​យើង។ យើង​នឹង​ឲ្យ​គេ​មាន​ពូជ‌ពង្ស​មួយ​ដែល​មាន​ស្ថិរ‌ភាព គេ​នឹង​បម្រើ​ស្តេច​ដែល​យើង​តែង​តាំង​ជា​រៀង​រហូត។