Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 7:24 - Khmer Christian Bible

24 ប៉ុន្ដែ​ដោយ​ព្រោះ​ព្រះ​យេស៊ូ​គង់​នៅ​អស់កល្ប​ជានិច្ច​ នោះ​មុខងារ​ជា​សង្ឃ​របស់​ព្រះអង្គ​មិន​ផ្ទេរ​ឲ្យ​អ្នកណា​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 ប៉ុន្តែ​ដោយព្រោះ​ព្រះយេស៊ូវ​គង់នៅ​ជារៀងរហូត ដូច្នេះ​ព្រះអង្គ​មាន​មុខងារជាបូជាចារ្យ​នៅជាប់រហូត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 តែ​ព្រះ​យេស៊ូវ​មាន​មុខ​ងារ​ជា​សង្ឃ​ជាប់​ជា​អចិន្ត្រៃយ៍ ព្រោះ​ព្រះ‌អង្គ​នៅ​ជាប់​អស់​កល្ប​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​មាន​មុខងារ​ជា​បូជា‌ចារ្យ ដែល​ពុំ​អាច​ផ្ទេរ​ទៅ​ឲ្យ​នរណា​ទេ ព្រោះ​ព្រះអង្គ​គង់​នៅ​អស់‌កល្ប​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 តែ​ទ្រង់​មាន​ការ‌ងារ​ជា​សង្ឃ​ឥត​ផ្ទេរ​ឡើយ ពី​ព្រោះ​ទ្រង់​នៅ​ជាប់​អស់​‌កល្ប​ជានិច្ច​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 រីឯ​អ៊ីសា​វិញ គាត់​មាន​មុខ‌ងារ​ជា​អ៊ីមុាំ ដែល​ពុំ​អាច​ផ្ទេរ​ទៅ​ឲ្យ​នរណា​បាន​ទេ ព្រោះ​គាត់​នៅ​អស់‌កល្ប​ជា‌និច្ច។

សូមមើលជំពូក ចម្លង




ហេព្រើរ 7:24
9 ការដាក់ឲ្យឆ្លើយតបគ្នា  

បណ្ដាជន​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖​ «យើង​បាន​ឮ​ពី​គម្ពីរ​វិន័យ​ថា​ ព្រះគ្រិស្ដ​ត្រូវ​គង់​នៅ​អស់កល្ប​ជានិច្ច​ ចុះ​ហេតុ​ដូចម្តេច​បាន​ជា​អ្នក​និយាយ​ថា​ កូន​មនុស្ស​ត្រូវ​លើក​ឡើង​ដូច្នេះ?​ តើ​កូន​មនុស្ស​នោះ​ជា​នរណា?»​


ដោយ​ដឹង​ថា​ ព្រះគ្រិស្ដ​បាន​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ ហើយ​ក៏​មិន​សោយ​ទិវង្គត​ទៀត​ឡើយ​ រីឯ​សេចក្ដី​ស្លាប់​គ្មាន​អំណាច​លើ​ព្រះអង្គ​ទៀត​ដែរ​


ពួកគេ​មាន​ដូនតា​ ហើយ​ព្រះគ្រិស្ដ​បាន​ប្រសូត​ខាងឯ​សាច់ឈាម​ពី​ពួកគេ​ដែរ​ គឺ​ព្រះអង្គ​នេះ​ហើយ​ជា​ព្រះ​លើ​ទាំង​អស់​ ជា​ព្រះ​ដ៏​មានពរ​អស់កល្ប​ជានិច្ច​ អាម៉ែន​!​


ព្រះយេស៊ូ​គ្រិស្ដ​នៅតែ​ដដែល​ ម្សិលមិញ​ ថ្ងៃនេះ​ និង​រហូត​ដល់​អស់កល្ប​ជានិច្ច។​


ដ្បិត​គម្ពីរ​វិន័យ​តែង​តាំង​មនុស្ស​ដែល​មាន​ភាព​ទន់​ខ្សោយ​ឲ្យ​ធ្វើ​ជា​សម្ដេច​សង្ឃ​ តែ​ព្រះ​បន្ទូល​សម្បថ​ដែល​មក​ក្រោយ​គម្ពីរ​វិន័យ​បាន​តែងតាំង​ព្រះរាជ​បុត្រា​ដ៏​គ្រប់​លក្ខណ៍​អស់កល្ប​ជានិច្ច‍​ឲ្យ​ធ្វើ​ជា​សម្ដេច​សង្ឃ។​


ហើយ​ជា​ព្រះ​ដ៏​រស់​ យើង​បាន​ស្លាប់​ ប៉ុន្ដែ​មើល៍​ យើង​រស់នៅ​រហូត​អស់កល្ប​ជានិច្ច​ យើង​ក៏​មាន​កូន​សោ​នៃ​សេចក្ដី​ស្លាប់​ និង​កូន​សោ​នៃ​ស្ថាននរក​ដែរ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម