«ចូរនាំហារូន និងកូនប្រុសរបស់គាត់ទាំងអស់ ដោយយកសម្លៀកបំពាក់អ៊ីមុាំ ប្រេងសម្រាប់ធ្វើពិធីតែងតាំង ព្រមទាំងគោបាសម្រាប់ធ្វើគូរបានរំដោះបាប ចៀមឈ្មោលពីរ និងល្អីដែលដាក់នំបុ័ងឥតមេ
ហេព្រើរ 5:1 - អាល់គីតាប គេជ្រើសរើសមូស្ទីគ្រប់ៗគ្នាពីចំណោមមនុស្ស ហើយតែងតាំងសម្រាប់ឲ្យទាក់ទងជាមួយអុលឡោះ ដើម្បីជាប្រយោជន៍ដល់មនុស្សលោក ក្នុងការជូនជំនូន និងធ្វើគូរបានរំដោះបាបមនុស្ស។ ព្រះគម្ពីរខ្មែរសាកល អស់ទាំងមហាបូជាចារ្យដែលត្រូវបានជ្រើសរើសពីចំណោមមនុស្ស គឺត្រូវបានតែងតាំងជំនួសមនុស្សឲ្យធ្វើអ្វីៗខាងឯព្រះ ដើម្បីថ្វាយតង្វាយ និងយញ្ញបូជាសម្រាប់បាប។ Khmer Christian Bible សម្ដេចសង្ឃគ្រប់រូបត្រូវបានជ្រើសរើសពីក្នុងចំណោមមនុស្ស ហើយតែងតាំងឲ្យធ្វើជាតំណាងមនុស្សនៅក្នុងកិច្ចការទាក់ទងនឹងព្រះជាម្ចាស់ ដើម្បីថ្វាយតង្វាយ និងយញ្ញបូជាសម្រាប់បាប ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់ទាំងសម្តេចសង្ឃដែលគេជ្រើសរើសក្នុងចំណោមមនុស្ស ត្រូវបានតែងតាំងឲ្យមានទំនាក់ទំនងជាមួយព្រះ តំណាងឲ្យពួកគេក្នុងការថ្វាយតង្វាយ និងថ្វាយយញ្ញយូជាសម្រាប់លោះបាប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេជ្រើសរើសមហាបូជាចារ្យគ្រប់ៗរូបពីចំណោមមនុស្ស ហើយតែងតាំងសម្រាប់ឲ្យទាក់ទងជាមួយព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់មនុស្សលោក ក្នុងការថ្វាយតង្វាយ និងថ្វាយយញ្ញបូជារំដោះបាបមនុស្ស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះអស់ទាំងសំដេចសង្ឃ ដែលគេរើសយកពីពួកមនុស្ស នោះបានតាំងសំរាប់មនុស្ស ក្នុងអស់ទាំងការខាងឯព្រះ ដើម្បីនឹងថ្វាយដង្វាយ នឹងយញ្ញបូជា ដោយព្រោះបាប |
«ចូរនាំហារូន និងកូនប្រុសរបស់គាត់ទាំងអស់ ដោយយកសម្លៀកបំពាក់អ៊ីមុាំ ប្រេងសម្រាប់ធ្វើពិធីតែងតាំង ព្រមទាំងគោបាសម្រាប់ធ្វើគូរបានរំដោះបាប ចៀមឈ្មោលពីរ និងល្អីដែលដាក់នំបុ័ងឥតមេ
ម៉ូសាមានប្រសាសន៍ទៅកាន់ហារូនថា៖ «ចូរទៅជិតអាសនៈធ្វើគូរបានរំដោះបាបរបស់បង និងរំដោះបាបរបស់ប្រជាជន ហើយធ្វើគូរបានដុត ដើម្បីសូមទ្រង់លើកលែងទោសបង និងប្រជាជនឲ្យបានរួចពីបាបដែរ។ ចូរជូនជំនូនរបស់ប្រជាជន ហើយធ្វើពិធីរំដោះបាបឲ្យពួកគេ ស្របតាមបញ្ជារបស់អុលឡោះតាអាឡា»។
ដោយហេតុនេះខ្ញុំបានខ្ពស់មុខដោយរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា ចំពោះកិច្ចការដែលខ្ញុំបានធ្វើជូនអុលឡោះ
មុនដំបូងបង្អស់ ខ្ញុំជម្រាបជូនបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួល គឺថាអាល់ម៉ាហ្សៀសបានស្លាប់ ដើម្បីរំដោះបាបយើង ស្របតាមគីតាប។
អ៊ីមុាំគ្រប់ៗគ្នាតែងតែឈរបំពេញមុខងាររបស់ខ្លួនជារៀងរាល់ថ្ងៃ ហើយធ្វើគូរបានដដែលៗជាញឹកញាប់ ជាគូរបានដែលពុំអាចដកបាបបានជាដាច់ខាត។
រីឯអាល់ម៉ាហ្សៀសវិញ បន្ទាប់ពីគាត់បានធ្វើគូរបានតែមួយ ដើម្បីរំដោះបាបរួចហើយ គាត់នៅខាងស្ដាំអុលឡោះរហូតតទៅ។
ដោយសារជំនឿ ហាបេលបានជូនគូរបានមួយទៅអុលឡោះ ជាគូរបាន ប្រសើរជាងគូរបានរបស់កបេល។ ដោយសារជំនឿហ្នឹងហើយ បានជាអុលឡោះផ្ដល់សក្ខីភាពថា គាត់ជាមនុស្សសុចរិត។ ទ្រង់គាប់ចិត្ត។
ហេតុនេះហើយបានជាគាត់ត្រូវតែមានលក្ខណៈដូចបងប្អូនរបស់គាត់គ្រប់ជំពូកទាំងអស់ ដើម្បីធ្វើជាមូស្ទីដែលមានចិត្ដមេត្ដាករុណា មានចិត្ដស្មោះត្រង់ក្នុងការបម្រើអុលឡោះ និងដើម្បីរំដោះប្រជាជនឲ្យរួចផុតពីបាបផង។
អ៊ីសាមិនត្រូវការធ្វើគូរបានរៀងរាល់ថ្ងៃ ដូចមូស្ទីឯទៀតៗធ្វើ ព្រោះបាបខ្លួនឯងផ្ទាល់ផង និងបាបប្រជាជនផងនោះឡើយ ដ្បិតគាត់បានប្រគល់រូបកាយគាត់ផ្ទាល់ជាគូរបាន ម្ដងជាសូរេច។
ចំពោះមូស្ទីគ្រប់ៗគ្នា គេតែងតាំងឲ្យជូនជំនូន និងធ្វើគូរបាន ដូច្នេះ គាត់ត្រូវតែរកអ្វីយកទៅជូនជាចាំបាច់។
ប្រសិនបើអាល់ម៉ាហ្សៀសនៅផែនដីនេះ គាត់មិនមែនជាអ៊ីមុាំទេ ព្រោះមានអ៊ីមុាំឯទៀតៗ សម្រាប់យកជំនូនទៅជូនស្របតាមហ៊ូកុំរួចស្រេចទៅហើយ។
នេះហើយជានិមិត្ដរូប សម្រាប់បច្ចុប្បន្នកាល គឺមានន័យថាជំនូន និងគូរបានដែលមនុស្សយកមកជូនអុលឡោះ ពុំអាចធ្វើឲ្យមនសិការរបស់អ្នកដែលមកគោរពបម្រើ ទៅជាគ្រប់លក្ខណៈបានឡើយ។