នាងអេសធើរពុំបានប្រាប់ឲ្យនរណាដឹង អំពីជាតិសាសន៍ និងដើមកំណើតរបស់នាងទេ ដ្បិតលោកម៉ាដេកាយបានហាមនាងប្រាប់ឲ្យគេដឹង។
ហេព្រើរ 3:4 - អាល់គីតាប ដ្បិតផ្ទះទាំងឡាយសុទ្ធតែមានគេបានសង់ឡើង រីឯអុលឡោះវិញ ទ្រង់បានសង់គ្រប់អ្វីៗទាំងអស់។ ព្រះគម្ពីរខ្មែរសាកល ដ្បិតគ្រប់ទាំងផ្ទះតែងតែមានអ្នកណាម្នាក់សាងសង់ឡើង រីឯអ្នកដែលសាងសង់របស់សព្វសារពើ គឺព្រះ។ Khmer Christian Bible ដ្បិតផ្ទះទាំងឡាយសុទ្ធតែមានអ្នកសង់ឡើង ប៉ុន្ដែព្រះជាម្ចាស់ទេតើដែលបានបង្កើតរបស់សព្វសារពើ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (ដ្បិតគ្រប់ផ្ទះតែងមានគេធ្វើ តែអ្នកដែលបានធ្វើអ្វីៗទាំងអស់ គឺជាព្រះ)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតផ្ទះទាំងឡាយសុទ្ធតែមានគេបានសង់ឡើង រីឯព្រះជាម្ចាស់វិញ ព្រះអង្គបានសង់គ្រប់អ្វីៗទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រោះគ្រប់ទាំងផ្ទះតែងមានគេធ្វើ តែឯអ្នកដែលបានធ្វើគ្រប់របស់ទាំងអស់ នោះគឺជាព្រះវិញ |
នាងអេសធើរពុំបានប្រាប់ឲ្យនរណាដឹង អំពីជាតិសាសន៍ និងដើមកំណើតរបស់នាងទេ ដ្បិតលោកម៉ាដេកាយបានហាមនាងប្រាប់ឲ្យគេដឹង។
ប្រសិនបើស្តេចពេញចិត្ត សូមចេញបញ្ជា ដើម្បីប្រល័យជីវិតពួកគេទៅ។ ខ្ញុំនឹងថ្លឹងប្រាក់បីរយតោន ឲ្យពួករាជការយកទៅដាក់ក្នុងឃ្លាំងរាជ្យទ្រព្យ»។
គ្រានេះជាគ្រាចុងក្រោយបំផុត ទ្រង់មានបន្ទូលមកយើងតាមរយៈបុត្រានៃទ្រង់។ ទ្រង់បានប្រគល់អ្វីៗទាំងអស់ឲ្យបុត្រាគ្រប់គ្រងជាមត៌ក ទ្រង់ក៏បានបង្កើតពិភពទាំងមូលដោយសារបុត្រាដែរ។
អ្នកសង់ផ្ទះមានកិត្ដិយស ប្រសើរលើសផ្ទះយ៉ាងណា អ៊ីសាក៏គួរនឹងទទួលសិរីរុងរឿង ប្រសើរលើសណាពីម៉ូសាយ៉ាងនោះដែរ
ចំពោះណាពីម៉ូសាគាត់មានចិត្ដស្មោះត្រង់នឹងកិច្ចការ ក្នុងដំណាក់នៃអុលឡោះទាំងមូលក្នុងឋានៈគាត់ជាអ្នកបម្រើ ដើម្បីផ្ដល់សក្ខីភាពពីបន្ទូលដែលអុលឡោះនឹងថ្លែង។