ដ្បិតទ្រង់ជាម្ចាស់នៃយើង យើងជាប្រជារាស្ត្រដែលទ្រង់ថែរក្សា ជាហ្វូងចៀមដែលទ្រង់ដឹកនាំ។ ថ្ងៃនេះប្រសិនបើអ្នករាល់គ្នាឮសំឡេង របស់ទ្រង់
ហេព្រើរ 3:15 - អាល់គីតាប ព្រោះក្នុងគីតាបមានចែងថា «ថ្ងៃនេះប្រសិនបើអ្នករាល់គ្នាឮសំឡេង របស់ទ្រង់ មិនត្រូវមានចិត្ដរឹងរូសដូចនៅគ្រាបះបោរ នោះឡើយ»។ ព្រះគម្ពីរខ្មែរសាកល ដូចដែលមានចែងទុកមកថា: “ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ កុំឲ្យចិត្តរបស់អ្នករាល់គ្នារឹងរូសដូចក្នុងការបះបោរនោះឡើយ”។ Khmer Christian Bible ដូចដែលមានចែងថា៖ «នៅថ្ងៃនេះ បើអ្នករាល់គ្នាឮសំឡេងរបស់ព្រះអង្គ ចូរកុំមានចិត្តរឹងរូសដូចជានៅគ្រាដែលបណ្ដាលឲ្យព្រះអង្គក្រោធនោះឡើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះមានសេចក្តីចែងថា៖ «នៅថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮសំឡេងព្រះអង្គ នោះមិនត្រូវតាំងចិត្តរឹងរូស ដូចកាលគ្រាបះបោរនោះឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះក្នុងគម្ពីរមានចែងថា «ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀង របស់ព្រះអង្គ មិនត្រូវមានចិត្តរឹងរូសដូចនៅគ្រាបះបោរ នោះឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កំពុងដែលនៅមានសេចក្ដីថា «នៅថ្ងៃនេះ បើឯងរាល់គ្នាឮសំឡេងទ្រង់ នោះកុំឲ្យតាំងចិត្តរឹងរូស ដូចកាលគ្រាបះបោរនោះឡើយ» |
ដ្បិតទ្រង់ជាម្ចាស់នៃយើង យើងជាប្រជារាស្ត្រដែលទ្រង់ថែរក្សា ជាហ្វូងចៀមដែលទ្រង់ដឹកនាំ។ ថ្ងៃនេះប្រសិនបើអ្នករាល់គ្នាឮសំឡេង របស់ទ្រង់
ចុះចំណង់បើអ្នកដែលមើលងាយបុត្រារបស់អុលឡោះ ដោយបន្ថោកឈាមនៃសម្ពន្ធមេត្រី ជាឈាមដែលប្រោសឲ្យគេបានទៅជាបរិសុទ្ធ ហើយប្រសិនបើគេត្មះតិះដៀលរសអុលឡោះដ៏មានគុណ សូមបងប្អូនគិតមើល៍ តើគេនឹងត្រូវទទួលទោសខ្លាំងយ៉ាងណាទៅទៀត!
«រីឯអ្នកសុចរិតជាកូនចៅរបស់យើងវិញ គេនឹងមានជីវិតរស់ដោយសារជំនឿ តែបើគេថយក្រោយ យើងលែងពេញចិត្ដនឹងគេហើយ»។
ទ្រង់ក៏កំណត់យក“ថ្ងៃនេះ”មួយទៀត គឺទ្រង់មានបន្ទូលតាមរយៈណាពីទត ជាយូរអង្វែងក្រោយមកទៀត ដូចមានចែងទុកនៅខាងលើនេះស្រាប់ថាៈ «ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮសំឡេងរបស់ទ្រង់ មិនត្រូវមានចិត្ដរឹងរូសឡើយ»។