នៅជំនាន់ដើម អុលឡោះមានបន្ទូលមកកាន់បុព្វបុរសយើង ជាច្រើនលើកច្រើនសា ដោយប្រើរបៀបផ្សេងៗជាច្រើន តាមរយៈពួកណាពី។
ហេព្រើរ 11:2 - អាល់គីតាប ព្រោះតែជំនឿហ្នឹងហើយ បានជាចាស់ៗនៅជំនាន់ដើមបានទទួលកេរ្ដិ៍ឈ្មោះល្អ។ ព្រះគម្ពីរខ្មែរសាកល ដោយសារតែជំនឿនេះ មនុស្សចាស់បុរាណត្រូវបានទទួលស្គាល់។ Khmer Christian Bible មនុស្សជំនាន់មុនបានទទួលការសរសើរដោយសារជំនឿនេះឯង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមនុស្សពីចាស់បុរាណមានជំនឿហ្នឹងហើយ បានជាគេទទួលបានការសរសើរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ព្រោះតែជំនឿហ្នឹងហើយបានជាចាស់ៗនៅជំនាន់ដើមបានទទួលកេរ្តិ៍ឈ្មោះល្អ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះទ្រង់បានធ្វើបន្ទាល់ពីមនុស្សចាស់បុរាណ ដោយព្រោះគេមានសេចក្ដីជំនឿនោះឯង |
នៅជំនាន់ដើម អុលឡោះមានបន្ទូលមកកាន់បុព្វបុរសយើង ជាច្រើនលើកច្រើនសា ដោយប្រើរបៀបផ្សេងៗជាច្រើន តាមរយៈពួកណាពី។
ទោះបីអ្នកទាំងនោះទទួលសក្ខីភាពល្អ ព្រោះតែជំនឿរបស់ខ្លួនក្ដី ក៏គេពុំបានទទួលអ្វីៗតាមបន្ទូលសន្យានៃអុលឡោះដែរ។
ដោយសារជំនឿ ហាបេលបានជូនគូរបានមួយទៅអុលឡោះ ជាគូរបាន ប្រសើរជាងគូរបានរបស់កបេល។ ដោយសារជំនឿហ្នឹងហើយ បានជាអុលឡោះផ្ដល់សក្ខីភាពថា គាត់ជាមនុស្សសុចរិត។ ទ្រង់គាប់ចិត្ត។