ដូច្នេះ ខ្ញុំពោលថា អុលឡោះតាអាឡា ខ្ញុំមករកទ្រង់ ទាំងកាន់គីតាបដែលមានចែងទុកអំពីខ្ញុំ។
ហេព្រើរ 10:9 - អាល់គីតាប បន្ទាប់មក អ៊ីសាមានប្រសាសន៏ទៀតថា «ឥឡូវនេះ ខ្ញុំសូមមក ធ្វើតាមបំណងរបស់ទ្រង់»។ ដូច្នេះ គាត់បានលុបបំបាត់របៀបគោរពបម្រើអុលឡោះពីមុនចោល ហើយយករបៀបថ្មីមកតាំងជំនួសវិញ។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ព្រះអង្គមានបន្ទូលទៀតថា:“មើល៍!ទូលបង្គំមកដើម្បីប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ!”។ ព្រះបានលុបបំបាត់របៀបដំបូង ដើម្បីតាំងឡើងនូវរបៀបក្រោយ។ Khmer Christian Bible បន្ទាប់មក ព្រះអង្គក៏មានបន្ទូលថា មើល៍ ខ្ញុំបានមកដើម្បីធ្វើតាមបំណងរបស់ព្រះអង្គ។ ដូច្នេះហើយព្រះអង្គលុបរបៀបមុនចោល ដើម្បីតាំងរបៀបថ្មី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចព្រះអង្គមានព្រះបន្ទូលបន្ថែមទៀតថា៖ «មើល៍ ទូលបង្គំបានមកធ្វើតាមព្រះហឫទ័យព្រះអង្គ»។ ដូច្នេះ ព្រះអង្គបានលុបរបៀបពីមុនចោល ដើម្បីនឹងតាំងរបៀបថ្មីវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា «ឥឡូវនេះ ទូលបង្គំសូមមកធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ»។ ដូច្នេះ ព្រះអង្គបានលុបបំបាត់របៀបគោរពបម្រើព្រះជាម្ចាស់ពីមុនចោល ហើយយករបៀបថ្មីមកតាំងជំនួសវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទ្រង់ក៏ថែមព្រះបន្ទូលនេះទៀតថា «មើល ឱព្រះអង្គអើយ ទូលបង្គំមកនឹងធ្វើតាមព្រះហឫទ័យទ្រង់» ដូច្នេះ ទ្រង់បានលើកចោលសេចក្ដីមុន ដើម្បីនឹងតាំងសេចក្ដីក្រោយវិញ |
ដូច្នេះ ខ្ញុំពោលថា អុលឡោះតាអាឡា ខ្ញុំមករកទ្រង់ ទាំងកាន់គីតាបដែលមានចែងទុកអំពីខ្ញុំ។
ខ្ញុំពេញចិត្តនឹងធ្វើតាម បំណងរបស់ទ្រង់ ហើយហ៊ូកុំរបស់ទ្រង់ដក់ នៅក្នុងដួងចិត្តខ្ញុំជានិច្ច ។
ដូច្នេះ ខ្ញុំពោលថាៈ ឱអុលឡោះអើយ ឥឡូវនេះខ្ញុំសូមមក ធ្វើតាមបំណងរបស់ទ្រង់ ស្របតាមសេចក្ដីដែលមានចែងទុកពីខ្ញុំ នៅក្នុងគីតាប»។