កូនរបស់លោកពេដាយ៉ា គឺសូរ៉ូបាបិល និងស៊ីម៉ាយ។ កូនរបស់លោកសូរ៉ូបាបិល គឺមស៊ូឡាម និងហាណានា ព្រមទាំងនាងសឡូមីត។
ហាកាយ 2:21 - អាល់គីតាប ចូរប្រាប់សូរ៉ូបាបិល ជាទេសាភិបាលរបស់ អាណាខេត្តយូដាថា: យើងនឹងធ្វើឲ្យផ្ទៃមេឃ និងផែនដីកក្រើក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរប្រាប់ដល់សូរ៉ូបាបិល ជាចៅហ្វាយលើស្រុកយូដាថា យើងនឹងអង្រួនផ្ទៃមេឃ និងផែនដីផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរប្រាប់សូរ៉ូបាបិល ជាទេសាភិបាលរបស់ អាណាខេត្តយូដាថា: យើងនឹងធ្វើឲ្យផ្ទៃមេឃ និងផែនដីកក្រើក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរប្រាប់ដល់សូរ៉ូបាបិល ជាចៅហ្វាយលើស្រុកយូដាថា អញនឹងអង្រួនផ្ទៃមេឃ ហើយនឹងផែនដីផង |
កូនរបស់លោកពេដាយ៉ា គឺសូរ៉ូបាបិល និងស៊ីម៉ាយ។ កូនរបស់លោកសូរ៉ូបាបិល គឺមស៊ូឡាម និងហាណានា ព្រមទាំងនាងសឡូមីត។
អ្នកទាំងនោះវិលត្រឡប់មកវិញ ក្រោមការដឹកនាំរបស់លោកសូរ៉ូបាបិល លោកយេសួរ លោកនេហេមា លោកសេរ៉ាយ៉ា លោករេអេឡាយ៉ា លោកម៉ាដេកាយ លោកប៊ីលសាន លោកមីសផា លោកប៊ីគវ៉ាយ លោករេហ៊ូម និងលោកបាណា។ ចំនួនមនុស្សក្នុងចំណោមប្រជាជនអ៊ីស្រអែលមានដូចតទៅ:
គ្រានោះ លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងលោកយេសួរ ជាកូនរបស់លោកយ៉ូសាដាក ក៏នាំគ្នាងើបឡើង សង់ដំណាក់របស់អុលឡោះឡើងវិញ ដោយមានណាពីរបស់អុលឡោះជួយគាំទ្រផង។
ប្រជាជាតិនានាត្រូវញ័ររន្ធត់ នគរនានាត្រូវរង្គើ អុលឡោះបន្លឺសំឡេងដូចផ្គរលាន់ ផែនដីក៏រលាយអស់ទៅ
ការវិនាសនឹងកើតមានផ្ទួនៗគ្នា គឺយើងនឹងធ្វើឲ្យក្រុងនេះវិនាស។ យើងនឹងស្តារក្រុងនេះឡើងវិញដែរ ប៉ុន្តែ មិនមែនមុនការមកដល់របស់ម្នាក់ ដែលយើងប្រគល់អំណាចឲ្យដាក់ទោសក្រុងនេះឡើយ។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលទៅកាន់ក្រុងទីរ៉ុសដូចតទៅ៖ «ប្រជាជននៅតាមកោះនានានឹងញ័ររន្ធត់ នៅពេលឮដំណឹងថា សត្រូវវាយយកអ្នកបាន ហើយឮសំរែកថ្ងូររបស់អ្នករបួស និងការសម្លាប់រង្គាលនៅក្នុងអ្នក។
អុលឡោះតាអាឡាស្រែកគំរាមពីភ្នំស៊ីយ៉ូន ទ្រង់បន្លឺសំឡេងពីក្រុងយេរូសាឡឹម ផ្ទៃមេឃ និងផែនដីក៏កក្រើករំពើក តែអុលឡោះតាអាឡាការពារប្រជារាស្ត្ររបស់ទ្រង់ ទ្រង់ជាជំរករបស់ជនជាតិអ៊ីស្រអែល។
នៅឆ្នាំទីពីរនៃរជ្ជកាលស្តេចដារីយូស នៅថ្ងៃទីមួយ ក្នុងខែទីប្រាំមួយ អុលឡោះតាអាឡាមានបន្ទូលតាមរយៈណាពីហាកាយ មកកាន់លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាទេសាភិបាលនៃអាណាខេត្តយូដា ព្រមទាំងមូស្ទីយេសួរ ជាកូនរបស់លោកយ៉ូសាដាក ដូចតទៅ:
អុលឡោះតាអាឡាដាស់ស្មារតីលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាទេសាភិបាលរបស់អាណាខេត្តយូដា ព្រមទាំងមូស្ទីយេសួរ ជាកូនរបស់លោកយ៉ូសាដាក ហើយទ្រង់ក៏ដាស់ស្មារតីរបស់ប្រជាជនដែលនៅសេសសល់ដែរ។ ពួកគេនាំគ្នាមក ហើយចាប់ផ្ដើមសង់ ដំណាក់របស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ពួកគេ