សុភាសិត 30:27 - អាល់គីតាប កណ្ដូបជាសត្វគ្មានស្ដេច តែចេះលើកគ្នាជាក្រុមជាពួក ដូចកងទ័ពដ៏មានរបៀបរៀបរយ។ ព្រះគម្ពីរខ្មែរសាកល កណ្ដូបគ្មានស្ដេចទេ ប៉ុន្តែវាទាំងអស់ចេញទៅដោយតម្រង់ជួរ; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កណ្តូបមួយជាពួកសត្វឥតមានស្តេចទេ តែវាលើកគ្នាចេញទៅទាំងហ្វូងៗ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កណ្ដូបជាសត្វគ្មានស្ដេច តែចេះលើកគ្នាជាក្រុមជាពួក ដូចកងទ័ពដ៏មានរបៀបរៀបរយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កណ្តូប១ ជាពួកសត្វឥតមានស្តេចទេ តែវាលើកគ្នាចេញទៅដោយហ្វូងៗ |
ជីងចក់ជាសត្វដែលគេអាចចាប់បាននឹងដៃ តែចេះជ្រៀតចូលទៅនៅក្នុងវាំងរបស់ស្ដេច។
អ្វីៗដែលដង្កូវទុកឲ្យនៅសល់ នោះមានកណ្ដូបស៊ីបង្ហិន អ្វីៗដែលកណ្ដូបទុកឲ្យនៅសល់ នោះមានចង្រិតស៊ីបង្ហិន ហើយអ្វីៗដែលចង្រិតទុកឲ្យនៅសល់ នោះមានក្រាស៊ីបង្ហិន។
រីឯភោគផលរបស់អ្នករាល់គ្នា ខាតបង់ក្នុងអំឡុងពេលប៉ុន្មានឆ្នាំដែល យើងចាត់ហ្វូងកណ្ដូប ចង្រិត ដង្កូវ និងក្រា ដូចកងទ័ពមួយយ៉ាងធំ ឲ្យមកស៊ីបង្ហិន យើងនឹងសងអ្នករាល់គ្នាវិញ។