តើសត្វឥន្ទ្រីហើរឡើងទៅលើ ហើយដាក់កូនរបស់វានៅតាមទីខ្ពស់ៗ តាមបញ្ជារបស់អ្នកឬ?
សុភាសិត 30:19 - អាល់គីតាប គឺផ្លូវដែលត្មាតហើរលើមេឃ ផ្លូវដែលសត្វពស់លូនលើថ្ម ផ្លូវសំពៅនៅកណ្ដាលសមុទ្រ និងផ្លូវដែលនាំឲ្យបុរសទៅរកស្រីក្រមុំ។ ព្រះគម្ពីរខ្មែរសាកល ផ្លូវរបស់ឥន្ទ្រីនៅលើមេឃ ផ្លូវរបស់ពស់នៅលើថ្មដា ផ្លូវរបស់នាវានៅកណ្ដាលសមុទ្រ និងផ្លូវរបស់មនុស្សប្រុសជាមួយស្ត្រីព្រហ្មចារី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺជាដំណើររបស់ឥន្ទ្រីហើរនៅលើអាកាស ដំណើរនៃពស់លូននៅលើថ្ម ដំណើរនាវាបើកនៅកណ្ដាលសមុទ្រ ហើយដំណើរមនុស្សកំលោះ នៅចំពោះស្ត្រីក្រមុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺផ្លូវដែលត្មាតហើរលើមេឃ ផ្លូវដែលសត្វពស់លូនលើថ្ម ផ្លូវសំពៅនៅកណ្ដាលសមុទ្រ និងផ្លូវដែលនាំឲ្យបុរសទៅរកស្រីក្រមុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺជាដំណើររបស់ឥន្ទ្រីហើរនៅលើអាកាស១ ដំណើរនៃពស់លូននៅលើថ្ម១ ដំណើរនាវាបើកនៅកណ្តាលសមុទ្រ១ ហើយដំណើរមនុស្សកំឡោះនៅចំពោះស្ត្រីក្រមុំ១។ |
តើសត្វឥន្ទ្រីហើរឡើងទៅលើ ហើយដាក់កូនរបស់វានៅតាមទីខ្ពស់ៗ តាមបញ្ជារបស់អ្នកឬ?
បើអ្នកណាល្បួងស្ត្រីក្រមុំដែលមិនទាន់មានគូដណ្តឹង ហើយរួមរ័កជាមួយនាង អ្នកនោះត្រូវបង់បណ្តាការ រួចយកនាងធ្វើជាភរិយា។
រីឯអ្នកជឿសង្ឃឹមលើអុលឡោះតាអាឡា តែងតែមានកម្លាំងថ្មីជានិច្ច ប្រៀបបាននឹងសត្វឥន្ទ្រីហោះហើរ គេស្ទុះរត់ទៅមុខ ដោយមិនចេះហត់ ហើយដើរដោយមិនចេះអស់កម្លាំង។
អុលឡោះតាអាឡាមានបន្ទូលថា៖ «សត្រូវមកវាយប្រហារស្រុកម៉ូអាប់ ដូចខ្លែងសំកាំងស្លាប រេពីលើ។
សត្រូវមកវាយប្រហារ ដូចខ្លែងសំកាំងស្លាបលើក្រុងបូសរ៉ា នៅថ្ងៃនោះ ចិត្តរបស់ទាហានដ៏អង់អាច នៃជនជាតិអេដុម នឹងឈឺចុកចាប់ ដូចស្ត្រីហៀបនឹងសំរាលកូន»។
អុលឡោះតាអាឡានឹងនាំប្រជាជាតិមួយ ពីស្រុកឆ្ងាយដាច់ស្រយាលនៃផែនដីមកប្រហារអ្នក។ ប្រជាជាតិនោះនឹងមកដល់ដូចសត្វត្មាតបោះពួយ អ្នកស្តាប់ភាសារបស់ប្រជាជាតិនោះមិនបានទេ។