ទ្រព្យដែលរកបានដោយទុច្ចរិតមិនធ្វើឲ្យចំរុងចំរើនឡើយ មានតែទ្រព្យរកបានដោយសុចរិតប៉ុណ្ណោះ ទើបសង្គ្រោះជីវិតបាន។
សុភាសិត 21:6 - អាល់គីតាប អ្នកដែលរកទ្រព្យសម្បត្តិបានដោយបោកប្រាស់គេ ជាមនុស្សបញ្ឆោតខ្លួនឯង ហើយរត់ទៅរកសេចក្ដីស្លាប់។ ព្រះគម្ពីរខ្មែរសាកល ការរកទ្រព្យសម្បត្តិដោយអណ្ដាតភូតភរ ជាចំហាយដែលរសាត់បាត់ទៅ និងជាការស្វែងរកសេចក្ដីស្លាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការដែលប្រមូលទ្រព្យសម្បត្តិ ដោយសារអណ្ដាតភូតភរ នោះជាចំហាយទឹកដែលផាត់ទៅមក និងជាអន្ទាក់នៃសេចក្ដីស្លាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដែលរកទ្រព្យសម្បត្តិបានដោយបោកប្រាស់គេ ជាមនុស្សបញ្ឆោតខ្លួនឯង ហើយរត់ទៅរកសេចក្ដីស្លាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ការដែលប្រមូលទ្រព្យសម្បត្តិ ដោយសារអណ្តាតភូតភរ នោះជាចំហាយទឹកទទេ ដែលផាត់ទៅមក ដោយពួកអ្នកដែលរកស្លាប់។ |
ទ្រព្យដែលរកបានដោយទុច្ចរិតមិនធ្វើឲ្យចំរុងចំរើនឡើយ មានតែទ្រព្យរកបានដោយសុចរិតប៉ុណ្ណោះ ទើបសង្គ្រោះជីវិតបាន។
ទ្រព្យរកបានរហ័ស បាត់បង់ក៏រហ័សដែរ រីឯទ្រព្យរកបានដោយសន្សំ រមែងកើនឡើងជាដរាប។
អ្នកទិញតែងពោលថា «របស់នេះមិនល្អទេ! របស់នេះមិនល្អទេ!» លុះចេញផុតទៅ គាត់អួតខ្លួនឯងថាពូកែទិញ។
អ្នកណាប្រមូលទ្រព្យសម្បត្តិបានរហ័សពេក ទៅថ្ងៃក្រោយ អ្នកនោះមិនបានទទួលពរពីអុលឡោះឡើយ។
អ្នកសាបព្រោះអំពើអាក្រក់តែងតែទទួលគ្រោះកាច ហើយកម្លាំងដែលជំរុញគេឲ្យប្រព្រឹត្តអំពើឃោរឃៅ នឹងរលាយសូន្យទៅ។
សូមកុំបណ្ដោយឲ្យខ្ញុំចេះពោលពាក្យកុហកបោកប្រាស់។ សូមកុំឲ្យខ្ញុំក្រពេក ឬក៏មានពេកដែរ គឺសូមប្រទានឲ្យខ្ញុំមានអាហារបរិភោគគ្រប់គ្រាន់តែប៉ុណ្ណោះបានហើយ។
អ្នកណារកខ្ញុំមិនឃើញ អ្នកនោះធ្វើបាបខ្លួនឯង អ្នកណាស្អប់ខ្ញុំ អ្នកនោះស្រឡាញ់សេចក្ដីស្លាប់។
អ្នកដែលរកបានទ្រព្យសម្បត្តិដោយអយុត្តិធម៌ ប្រៀបបាននឹងសត្វទទាក្រាបស៊ុតសត្វដទៃ។ នៅពេលពាក់កណ្ដាលអាយុ ទ្រព្យសម្បត្តិនឹងចាកចេញពីអ្នកនោះទៅ ហើយនៅទីបញ្ចប់ គេក្លាយទៅជាមនុស្សមិនដឹងខុសត្រូវ។
ចូរបោះបង់ចោលអំពើទុច្ចរិតទាំងអស់ ដែលអ្នករាល់គ្នាបានប្រព្រឹត្ត។ ចូរមានចិត្តគំនិតថ្មី និងវិញ្ញាណថ្មី! ជនជាតិអ៊ីស្រអែលអើយ អ្នករាល់គ្នាមិនគួរស្លាប់ឡើយ
ត្រូវបំបិទមាត់អ្នកទាំងនោះ ដ្បិតពួកគេបានធ្វើឲ្យកើតវឹកវរ ក្នុងក្រុមគ្រួសារជាច្រើនដោយបង្រៀនអំពីសេចក្ដីដែលមិនត្រូវបង្រៀន ដើម្បីបោកយកប្រាក់យ៉ាងថោកទាប។
ពួកគេនឹងបោកប្រាស់បងប្អូនចង់បានប្រាក់ ដោយពោលពាក្យបញ្ឆោត ប៉ុន្ដែ អុលឡោះបានកាត់ទោសពួកគេ តាំងពីយូរយារណាស់មកហើយ ហើយទ្រង់ឥតប្រហែសនឹងបំផ្លាញគេឡើយ