ទ្រព្យតែបន្តិចបន្តួចរបស់មនុស្សសុចរិត ប្រសើរជាងទ្រព្យសម្បត្តិស្ដុកស្ដម្ភ របស់មនុស្សអាក្រក់
សុភាសិត 15:16 - អាល់គីតាប ក្រទ្រព្យតែគោរពកោតខ្លាចអុលឡោះតាអាឡា ប្រសើរជាងមានទ្រព្យច្រើន ហើយកើតទុក្ខកង្វល់។ ព្រះគម្ពីរខ្មែរសាកល មានរបស់តែបន្តិចដោយមានការកោតខ្លាចព្រះយេហូវ៉ា ប្រសើរជាងមានទ្រព្យសម្បត្តិច្រើន ប៉ុន្តែមានទុក្ខកង្វល់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានទ្រព្យសម្បត្តិតិច ហើយមានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះវិសេសជាងមានច្រើន ហើយមានសេចក្ដីទុក្ខវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រទ្រព្យតែគោរពកោតខ្លាចព្រះអម្ចាស់ ប្រសើរជាងមានទ្រព្យច្រើន ហើយកើតទុក្ខកង្វល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានទ្រព្យសម្បត្តិតិច ហើយមានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះវិសេសជាងមានច្រើន ហើយមានសេចក្ដីទុក្ខវិញ។ |
ទ្រព្យតែបន្តិចបន្តួចរបស់មនុស្សសុចរិត ប្រសើរជាងទ្រព្យសម្បត្តិស្ដុកស្ដម្ភ របស់មនុស្សអាក្រក់
មានតែពរមកពីអុលឡោះតាអាឡាទេ ដែលធ្វើឲ្យមនុស្សចំរុងចំរើន ការខ្វល់ខ្វាយរបស់មនុស្សមិនអាចបន្ថែមអ្វីបានឡើយ។
ចំពោះមនុស្សកំសត់ទុគ៌ត ថ្ងៃណាក៏ជាថ្ងៃអាក្រក់ដែរ រីឯមនុស្សសប្បាយចិត្ត ថ្ងៃណាក៏ជាថ្ងៃល្អដែរ។
បរិភោគបាយកកតែមានសេចក្ដីសុខ ប្រសើរជាងជប់លៀងនៅផ្ទះមួយដែលមានតែការឈ្លោះគ្នា។
មនុស្សក្រីក្រតែរស់នៅដោយទៀងត្រង់ ប្រសើរជាងអ្នកមាន ដែលរស់នៅក្នុងផ្លូវវៀចវេរ។
បានសម្រាកតែបន្តិច នោះប្រសើរជាងខំប្រឹងប្រែងធ្វើការច្រើន ដូចជាដេញចាប់ខ្យល់។
ចំពោះអ្នកដែលចេះស្កប់ចិត្ដនឹងអ្វីដែលខ្លួនមាន ការគោរពប្រណិប័តន៍អុលឡោះ ពិតជាមធ្យោបាយដ៏ប្រសើរ ដើម្បីរកទ្រព្យសម្បត្តិមែន!