ការគោរពកោតខ្លាចអុលឡោះតាអាឡាតែងតែអប់រំខ្លួនឲ្យមានប្រាជ្ញា មុននឹងទទួលសិរីរុងរឿង តោងដាក់ខ្លួនជាមុនសិន។
សុភាសិត 11:2 - អាល់គីតាប អ្នកណាវាយឫកក្រអឺតក្រទម អ្នកនោះនឹងត្រូវគេមើលងាយ រីឯអ្នកមានចរិយាសុភាព ទើបហៅថាមានប្រាជ្ញា។ ព្រះគម្ពីរខ្មែរសាកល ពេលការក្រអឺតក្រទមមក សេចក្ដីអាម៉ាស់ក៏មកដែរ រីឯប្រាជ្ញាវិញ នៅជាមួយមនុស្សរាបទាប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាកើតមានសេចក្ដីអំនួត នោះក៏កើតមានសេចក្ដីខ្មាសដែរ តែប្រាជ្ញា តែងនៅនឹងមនុស្សសុភាព។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាវាយឫកក្រអឺតក្រទម អ្នកនោះនឹងត្រូវគេមើលងាយ រីឯអ្នកមានចរិយាសុភាព ទើបហៅថាមានប្រាជ្ញា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាកើតមានសេចក្ដីអំនួត នោះក៏កើតមានសេចក្ដីខ្មាសដែរ តែប្រាជ្ញា តែងនៅនឹងមនុស្សសុភាព។ |
ការគោរពកោតខ្លាចអុលឡោះតាអាឡាតែងតែអប់រំខ្លួនឲ្យមានប្រាជ្ញា មុននឹងទទួលសិរីរុងរឿង តោងដាក់ខ្លួនជាមុនសិន។
អំនួតរបស់មនុស្សរមែងធ្វើឲ្យគេបាក់មុខ រីឯអ្នកដែលចិត្តសុភាពរាបសា តែងតែទទួលកិត្តិយស។
ហេតុនេះ សូមជម្រាបស្តេច សូមស្តេចប្រោសមេត្តាឲ្យខ្ញុំជូនយោបល់ចំពោះស្តេចដូចតទៅ គឺសូមស្តេចលះបង់អំពើបាប និងកំហុសផ្សេងៗ ហើយប្រព្រឹត្តអំពើសុចរិត និងសំដែងចិត្តអាណិតអាសូរចំពោះមនុស្សទុគ៌តវិញ ធ្វើដូច្នេះស្តេចនឹងបានសុខក្សេមក្សាន្តតទៅមុខទៀត»។
ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អុលឡោះរាប់អ្នកទារពន្ធនេះឲ្យបានសុចរិត ហើយគាត់ត្រឡប់ទៅផ្ទះវិញ រីឯបុរសខាងគណៈផារីស៊ីមិនបានសុចរិតទេ។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួននឹងត្រូវគេលើកតម្កើងវិញ»។