ជញ្ជីង និងកូនទម្ងន់ត្រឹមត្រូវជាទីគាប់ចិត្តរបស់អុលឡោះតាអាឡា ហើយទ្រង់ក៏ពេញចិត្តនឹងការលក់ដូរទៀងត្រង់ដែរ។
សុភាសិត 11:1 - អាល់គីតាប អុលឡោះតាអាឡាស្អប់អ្នកបន្លំភ្នែកជញ្ជីង តែទ្រង់ពេញចិត្តនឹងអ្នកដែលប្រើកូនជញ្ជីងត្រឹមត្រូវ។ ព្រះគម្ពីរខ្មែរសាកល ត្រាជូបោកបញ្ឆោតជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា រីឯកូនជញ្ជីងគ្រប់ទម្ងន់ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជញ្ជីងមិនត្រឹមត្រូវ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែកូនជញ្ជីងគ្រប់ទម្ងន់ ជាទីគាប់ដល់ព្រះហឫទ័យព្រះអង្គវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ស្អប់អ្នកបន្លំភ្នែកជញ្ជីង តែព្រះអង្គគាប់ព្រះហឫទ័យនឹងអ្នកដែលប្រើកូនជញ្ជីងត្រឹមត្រូវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជញ្ជីងមិនត្រឹមត្រូវ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែកូនជញ្ជីងគ្រប់ទំងន់ ជាទីគាប់ដល់ព្រះហឫទ័យទ្រង់វិញ។ |
ជញ្ជីង និងកូនទម្ងន់ត្រឹមត្រូវជាទីគាប់ចិត្តរបស់អុលឡោះតាអាឡា ហើយទ្រង់ក៏ពេញចិត្តនឹងការលក់ដូរទៀងត្រង់ដែរ។
អុលឡោះតាអាឡាមិនពេញចិត្តនឹងកូនជញ្ជីងមិនត្រឹមត្រូវទេ ហើយការបំបាត់ភ្នែកជញ្ជីងក៏ទ្រង់មិនពេញចិត្តដែរ។
ចំពោះអ្នកវិញ ចូរវិលមករកម្ចាស់របស់អ្នក ចូរកាន់ចិត្តសុចរិត និងយុត្តិធម៌ ចូរសង្ឃឹមទុកចិត្តលើទ្រង់រហូតតទៅ។
ប្រជាជនកាន់ជញ្ជីងមិនត្រឹមត្រូវនៅដៃ ដូចអ្នកជំនួញដែរ គេចូលចិត្តកេងប្រវ័ញ្ចអ្នកផ្សេង។