សាស្តា 4:5 - អាល់គីតាប មនុស្សលេលាគិតតែពីឱបដៃ ហើយស៊ីសាច់ខ្លួនឯង។ ព្រះគម្ពីរខ្មែរសាកល មនុស្សល្ងង់ឱបដៃរបស់ខ្លួន ហើយស៊ីសាច់ខ្លួនឯង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សល្ងីល្ងើឱបដៃ ហើយស៊ីសាច់របស់ខ្លួនគេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សលេលាគិតតែពីឱបដៃ ហើយស៊ីសាច់ខ្លួនឯង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សល្ងីល្ងើគេឱបដៃ ហើយស៊ីសាច់របស់ខ្លួនគេ |
អ្នកមានចិត្តសប្បុរសតែងតែធ្វើឲ្យខ្លួនមានសុភមង្គល រីឯមនុស្សឃោរឃៅរមែងធ្វើឲ្យរូបកាយរបស់ខ្លួនកាន់តែរងទុក្ខវេទនា។
មនុស្សខ្ជិលច្រអូសមិនអាំងសាច់របស់សត្វដែលខ្លួនចាប់បានទេ តែអ្វីៗដែលមនុស្សឧស្សាហ៍មាន នោះក៍រាប់ជាទ្រព្យវិសេសវិញ។
សេចក្ដីប៉ងប្រាថ្នារបស់មនុស្សខ្ជិល មិនដែលបានសម្រេចទេ រីឯមនុស្សឧស្សាហ៍ រមែងទទួលនូវអ្វីៗដែលខ្លួនចង់បាន។
នៅរដូវឆ្នាំ មនុស្សកំជិលមិនភ្ជួរមិនរាស់ទេ លុះដល់រដូវចម្រូត គេរកអ្វីច្រូតពុំបានឡើយ។
ពាក្យសំដីរបស់អ្នកប្រាជ្ញរមែងធ្វើឲ្យអ្នកដទៃពេញចិត្ត តែពាក្យសំដីរបស់មនុស្សល្ងីល្ងើរមែងបណ្ដាលឲ្យខ្លួនវិនាស។
ប្រជាជនងាកទៅខាំខាងស្ដាំ គេនៅតែឃ្លាន ងាកទៅត្របាក់ខាងឆ្វេង ក៏នៅតែមិនបានឆ្អែតដដែល ដូច្នេះ ម្នាក់ៗហែកសាច់ឈាមរបស់ខ្លួនឯងស៊ី