ណាពីអេម៉ុសឆ្លើយថា៖ «ខ្ញុំមិនមែនជាណាពី ឬជាសមាជិកនៃក្រុមណាពីទេ គឺខ្ញុំជាអ្នកឃ្វាលគោ និងជាអ្នកចម្ការ។
សាការី 13:5 - អាល់គីតាប ម្នាក់ៗបែរជាពោលថា “ខ្ញុំមិនមែនជាណាពីទេ ខ្ញុំជាអ្នកស្រែចម្ការ ខ្ញុំភ្ជួររាស់ដីដែលគេឲ្យខ្ញុំទិញតាំងពីក្មេងមក”។ ព្រះគម្ពីរខ្មែរសាកល ផ្ទុយទៅវិញ គេនឹងពោលថា: ‘ខ្ញុំមិនមែនជាព្យាការីទេ ខ្ញុំជាអ្នកធ្វើស្រែចម្ការ ដ្បិតមានមនុស្សបានលក់ខ្ញុំតាំងពីក្មេងមក’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺអ្នកនោះនឹងនិយាយថា "ខ្ញុំមិនមែនជាហោរាទេ ខ្ញុំជាអ្នកធ្វើស្រែ ដ្បិតខ្ញុំជាប់ជាអ្នកបម្រើគេតាំងពីក្មេងមក "។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្នាក់ៗបែរជាពោលថា “ខ្ញុំមិនមែនជាព្យាការីទេ ខ្ញុំជាអ្នកស្រែចម្ការ ខ្ញុំភ្ជួររាស់ដីតាំងពីក្មេងមក” ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺអ្នកនោះនឹងថា ខ្ញុំមិនមែនជាហោរាទេ ខ្ញុំជាអ្នកធ្វើស្រែវិញ ដ្បិតខ្ញុំបានជាប់ជាបាវគេតាំងពីក្មេងមក |
ណាពីអេម៉ុសឆ្លើយថា៖ «ខ្ញុំមិនមែនជាណាពី ឬជាសមាជិកនៃក្រុមណាពីទេ គឺខ្ញុំជាអ្នកឃ្វាលគោ និងជាអ្នកចម្ការ។
ប៉ុន្តែ គេនឹងតបទៅអ្នកនោះវិញថា “តើស្នាមនៅទ្រូងរបស់អ្នកជាអ្វី!” គាត់នឹងតបវិញថា “នេះជាស្នាមរបួសដែលខ្ញុំបានទទួលក្នុងផ្ទះរបស់មិត្តភក្តិខ្ញុំ”»។