ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 9:15 - អាល់គីតាប

គេ​ក៏​ស្រាយ​ម៉ាឡា‌អ៊ីកាត់​ទាំង​បួន​រូប ដែល​បាន​ប្រុង​ប្រៀប​ខ្លួន​ប្រហារ​ជីវិត​មនុស្ស​មួយ​ភាគ​បី ត្រូវ​តាម​ម៉ោង​ថ្ងៃ ខែ និង​ឆ្នាំ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេលនោះ ទូតសួគ៌​ទាំង​បួន​រូប​នោះ​ដែល​ត្រូវបាន​ត្រៀម​ទុក​សម្រាប់​ម៉ោង ថ្ងៃ ខែ និង​ឆ្នាំ​កំណត់ ក៏​ត្រូវបាន​ស្រាយ ដើម្បី​សម្លាប់​មួយភាគបី​នៃ​មនុស្សជាតិ​។

សូមមើលជំពូក

Khmer Christian Bible

នោះ​ទេវតា​ទាំង​បួន​ដែល​បាន​ត្រៀម​ទុក​សម្រាប់​វេលា​នោះ​ ថ្ងៃ​នោះ​ ខែ​នោះ​ និង​ឆ្នាំ​នោះ​ក៏​ត្រូវ​បាន​ស្រាយ​ដើម្បី​ឲ្យ​សម្លាប់​មនុស្ស​មួយ​ភាគ​បី​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ទេវតា​ទាំង​បួន ដែល​ប្រុង​ប្រៀប​សម្រាប់​ពេល​កំណត់ ថ្ងៃ ខែ និង​ឆ្នាំ ក៏​ត្រូវ​បាន​ដោះ​លែង ដើម្បី​ឲ្យ​សម្លាប់​មនុស្ស​មួយ​ភាគ​បី​ចោល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ក៏​ស្រាយ​ទេវតា​ទាំង​បួន​រូប ដែល​បាន​ប្រុង​ប្រៀប​ខ្លួន​ប្រហារ​ជីវិត​មនុស្ស​មួយ​ភាគ​បី ត្រូវ​តាម​ម៉ោង​ថ្ងៃ ខែ និង​ឆ្នាំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ក៏​ស្រាយ​ទេវតា​ទាំង​៤ ដែល​ប្រុង‌ប្រៀប​សំរាប់​ពេល​កំណត់​ថ្ងៃ ខែ នឹង​ឆ្នាំ ដើម្បី​នឹង​សំឡាប់​មនុស្ស​១​ភាគ​ក្នុង​៣​ចោល

សូមមើលជំពូក



វិវរណៈ 9:15
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ​នោះ​កន្លង​ផុត​ទៅ អ៊ីព្លេស‌ហ្សៃតន​នឹង​រួច​ពី​គុក


ម៉ាឡា‌អ៊ីកាត់​ទី​បី​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​ផ្កាយ​មួយ​យ៉ាង​ធំ ដែល​កំពុង​តែ​ឆេះ​ដូច​ចន្លុះ ធ្លាក់​ពី​លើ​មេឃ​មក។ ផ្កាយ​នោះ​ធ្លាក់​មក​ក្នុង​ទន្លេ​ទាំង‌ឡាយ​អស់​មួយ​ភាគ​បី ហើយ​ក៏​ធ្លាក់​មក​លើ​ប្រភព​ទឹក​នានា​ដែរ។


ម៉ាឡា‌អ៊ីកាត់​ទី​មួយ​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​ព្រឹល និង​ភ្លើង លាយ​ជា​មួយ​ឈាម ធ្លាក់​មក​លើ​ផែនដី ផែនដី​ក៏​ឆេះ​អស់​មួយ​ភាគ​បី ដើម​ឈើ​ក៏​ឆេះ​អស់​មួយ​ភាគ​បី ហើយ​ស្មៅ​ខៀវ​ខ្ចី​ទាំង​ប៉ុន្មាន​ក៏​ឆេះ​អស់​ដែរ។


ម៉ាឡា‌អ៊ីកាត់​ទី​ពីរ​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​ដូច​ជា​ភ្នំ​មួយ​យ៉ាង​ធំ ដែល​កំពុង​តែ​ឆេះ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ ទឹក​សមុទ្រ​មួយ​ភាគ​បី ក៏​ក្លាយ​ទៅ​ជា​ឈាម


សត្វ​ទាំង‌ឡាយ​ដែល​មាន​ជីវិត​រស់​នៅ​ក្នុង​សមុទ្រ ត្រូវ​ស្លាប់​អស់​មួយ​ភាគ​បី ហើយ​នាវា​ក៏​ត្រូវ​វិនាស​បង់​អស់​មួយ​ភាគ​បី​ដែរ។


កន្ទុយ​របស់​វា​មាន​ទ្រនិច​ដូច​ខ្យាដំរី ហើយ​មាន​អំណាច​នឹង​ឲ្យ​មនុស្ស‌ម្នា​ឈឺ​ចុក​ចាប់​អស់​រយៈ​ពេល​ប្រាំ​ខែ។


មនុស្ស​មួយ​ភាគ​បី​បាន​ស្លាប់ ដោយ‌សារ​គ្រោះ​កាច​ទាំង​បី​មុខ​នេះ គឺ​ស្លាប់​ដោយ​ភ្លើង ដោយ​ផ្សែង និង​ដោយ​ស្ពាន់ធ័រ​ដែល​ចេញ​ពី​មាត់​សេះ


កណ្ដូប​ទាំង​នោះ​ពុំ​បាន​ទទួល​សិទ្ធិ​សម្លាប់​ទេ គឺ​គ្រាន់​តែ​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ចុក​ចាប់​ក្នុង​រវាង​ប្រាំ​ខែ​ប៉ុណ្ណោះ កណ្ដូប​នឹង​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ចុក​ចាប់​ដូច​ខ្យាដំរី​ទិច​ដែរ។