ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 1:19 - អាល់គីតាប

ដូច្នេះ ចូរ​កត់‌ត្រា​ទុក​នូវ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​អ្នក​បាន​ឃើញ គឺ​ហេតុ‌ការណ៍​ដែល​កំពុង​តែ​កើត​មាន​នៅ​ពេល​នេះ និង​ពេល​ខាង​មុខ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ ចូរ​កត់ត្រាទុក​នូវ​អ្វីដែល​អ្នក​បាន​ឃើញ គឺ​អ្វីដែល​កើតឡើង​នៅសព្វថ្ងៃ និង​អ្វីដែល​រៀបនឹង​កើតឡើង​បន្ទាប់ពីការទាំងនេះ​។

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​ចូរ​កត់ត្រា​ហេតុការណ៍​ទាំងឡាយ​ដែល​អ្នក​បាន​ឃើញ​ គឺ​ហេតុការណ៍​នៅ​ពេល​នេះ​ និង​ហេតុការណ៍​ដែល​នឹង​មក​តាម​ក្រោយ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ចូរ​កត់ត្រា​ទុក​នូវ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​អ្នក​បាន​ឃើញ ទាំង​ហេតុ‌ការណ៍​នៅ​ពេល​នេះ និង​ហេតុ‌ការណ៍​ដែល​កើត​មក​តាម​ក្រោយ​ទៀត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ ចូរ​កត់‌ត្រា​ទុក​នូវ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​អ្នក​បាន​ឃើញ គឺ​ហេតុ‌ការណ៍​ដែល​កំពុង​តែ​កើត​មាន​នៅ​ពេល​នេះ និង​ពេល​ខាង​មុខ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ចូរ​ឲ្យ​ឯង​កត់​អស់​ទាំង​សេចក្ដី​ដែល​ឯង​បាន​ឃើញ ព្រម​ទាំង​សេចក្ដី​ដែល​មាន​សព្វ​ថ្ងៃ​នេះ នឹង​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ត្រូវ​កើត​មក​តាម​ក្រោយ​ទៀត​ផង

សូមមើលជំពូក



វិវរណៈ 1:19
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​មាន​បន្ទូល​តប​មក​ខ្ញុំ​ដូច​ត​ទៅ៖ «ចូរ​កត់‌ត្រា​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ ចូរ​ចារ​ទុក​នៅ​លើ​បន្ទះ​ថ្ម ដើម្បី​ឲ្យ​គេ​ស្រួល​អាន។


នេះ​ជា​ហេតុ‌ការណ៍​ដែល​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​បាន​សំដែង​ឲ្យ​ឃើញ គឺ​អុលឡោះ​ប្រទាន​ឲ្យ​អ៊ីសា​បង្ហាញ​ព្រឹត្ដិ‌ការណ៍ ដែល​ត្រូវ​តែ​កើត​មាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ឲ្យ​ពួក​អ្នក​បម្រើ​របស់​គាត់​ដឹង។ អ៊ីសា​បាន​ចាត់​ម៉ាឡា‌អ៊ីកាត់​របស់​គាត់ ឲ្យ​មក​ប្រាប់​លោក​យ៉ូហាន​ជា​អ្នក​បម្រើ​របស់​គាត់


សំឡេង​នោះ​ប្រាប់​ថា «អ្វីៗ​ដែល​អ្នក​បាន​ឃើញ ត្រូវ​សរសេរ​ទុក​ក្នុង​គីតាប​មួយ រួច​ផ្ញើ​ទៅ​ជូន​ក្រុម‌ជំអះ​ទាំង​ប្រាំ​ពីរ នៅ​ក្រុង​អេភេ‌សូ ក្រុង​ស្មៀរ‌ណា ក្រុង​ពើកា‌ម៉ុស ក្រុង​ធាទេ‌រ៉ា ក្រុង​សើដេស ក្រុង​ភីឡា‌ដិលភា និង​ក្រុង​ឡៅឌី‌សេ»។


ខ្ញុំ​ក៏​ងាក​ទៅ​រក​សំឡេង ដែល​ពោល​មក​កាន់​ខ្ញុំ​ពេល​នោះ ខ្ញុំ​ឃើញ​ជើង​ចង្កៀង​មាស​ប្រាំ​ពីរ។


ពេល​ផ្គរ‌លាន់​ឮ​រួច​ហើយ ខ្ញុំ​ហៀប​នឹង​សរសេរ​ទុក​ស្រាប់​តែ​ឮ​សំឡេង​មួយ ពោល​ពី​លើ​មេឃ​មក​ថា៖ «ចូរ​លាក់​សេចក្ដី​ដែល​ផ្គរ‌លាន់​ទាំង​ប្រាំ​ពីរ​បាន​ថ្លែង​នោះ​ឲ្យ​ជិត កុំ​សរសេរ​ទុក​ឡើយ»។


ម៉ាឡា‌អ៊ីកាត់​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ចូរ​កត់‌ត្រា​ទុក អ្នក​ណា​ដែល​អុលឡោះ​បាន​ត្រាស់​ហៅ​ឲ្យ​មក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​មង្គល‌ការ​កូន​ចៀម អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល​ហើយ!»។ បន្ទាប់​មក ម៉ាឡា‌អ៊ីកាត់​ប្រាប់​ខ្ញុំ​ថា៖ «សេចក្ដី​ទាំង​នេះ​ពិត​ជា​បន្ទូល​របស់​អុលឡោះ​មែន»។