អុលឡោះតាអាឡាជាម្ចាស់ក៏បណ្តេញមនុស្សចេញពីសួនឧទ្យានអេដែន ដើម្បីឲ្យទៅភ្ជួររាស់ដីដែលទ្រង់បានសូនបង្កើតគេមកនោះ។
លោកុប្បត្តិ 9:20 - អាល់គីតាប ណុះហ៍បានភ្ជួររាស់ដី ដាំចម្ការទំពាំងបាយជូរ មុនគេបង្អស់។ ព្រះគម្ពីរខ្មែរសាកល ណូអេចាប់ផ្ដើមធ្វើជាកសិករ ហើយធ្វើចម្ការទំពាំងបាយជូរមួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកណូអេបានចាប់ផ្ដើមភ្ជួររាស់ដីធ្វើចម្ការ ហើយដាំទំពាំងបាយជូរមុនគេបង្អស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកណូអេបានភ្ជួររាស់ដី ដាំចម្ការទំពាំងបាយជូរ មុនគេបង្អស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯណូអេ គាត់ចាប់តាំងភ្ជួររាស់ដីធ្វើចំការ ហើយដាំទំពាំងបាយជូរ |
អុលឡោះតាអាឡាជាម្ចាស់ក៏បណ្តេញមនុស្សចេញពីសួនឧទ្យានអេដែន ដើម្បីឲ្យទៅភ្ជួររាស់ដីដែលទ្រង់បានសូនបង្កើតគេមកនោះ។
នាងសំរាលបានកូនមួយទៀត គឺហាបេល ជាកូនប្អូន។ ក្រោយមក ហាបេលបានប្រកបរបរជាគង្វាលចៀម រីឯកបេល ជាអ្នកធ្វើស្រែចម្ការ។
ដែលគាត់ដាក់ឈ្មោះថា “ណុះហ៍” ព្រោះគាត់ពោលថា “កូននេះនឹងជួយសំរាលទុក្ខលំបាក និងការនឿយហត់របស់យើង ព្រោះតែដីដែលអុលឡោះតាអាឡាបានដាក់បណ្តាសា”។
ពាក្យសំដីរបស់មនុស្សសុចរិតជាប្រភពនៃជីវិត រីឯមនុស្សពាលតែងតែនិយាយបិទបាំងអំពើឃោរឃៅរបស់ខ្លួន។
អ្នកខំប្រឹងធ្វើស្រែចម្ការរមែងមានអាហារបរិភោគឆ្អែត រីឯអ្នកចូលចិត្តព្រោកប្រាជ្ញជាមនុស្សខ្វះការពិចារណា។
ខ្ញុំបានដើរជិតចម្ការរបស់មនុស្សកំជិលម្នាក់ ហើយខ្ញុំក៏បានដើរជិតចម្ការទំពាំងបាយជូររបស់មនុស្សឥតគំនិតម្នាក់ដែរ។
ភោគផលដែលកើតចេញពីដី ផ្ដល់អាហារដល់មនុស្សទាំងអស់ សូម្បីតែស្ដេចក៏ទទួលស្បៀងអាហារពីស្រែចម្ការដែរ។
កុំមើលងាយខ្ញុំ ដោយឃើញខ្ញុំខ្មៅឡើយ ខ្ញុំខ្មៅដូច្នេះ ព្រោះត្រូវពន្លឺថ្ងៃ។ បងប្រុសរបស់ខ្ញុំនាំគ្នាខឹងនឹងខ្ញុំ ហើយបង្ខំខ្ញុំឲ្យយាមចម្ការទំពាំងបាយជូរ តែខ្ញុំពុំបានយាមចម្ការទំពាំងបាយជូរ របស់ខ្ញុំផ្ទាល់ទេ។
មិនដែលមាននរណាបម្រើកងទ័ព ហើយចេញសោហ៊ុយខ្លួនឯងឡើយ មិនដែលមាននរណាដាំទំពាំងបាយជូរ ហើយមិនបរិភោគផ្លែនោះទេ ក៏មិនដែលមាននរណាចិញ្ចឹមហ្វូងសត្វ ហើយមិនពិសាទឹកដោះរបស់សត្វក្នុងហ្វូងនោះដែរ។
បើមាននរណាម្នាក់ដាំទំពាំងបាយជូរ ហើយពុំទាន់បានទទួលផលនៅឡើយ ចូរឲ្យអ្នកនោះវិលទៅផ្ទះវិញចុះ ក្រែងលោគេត្រូវស្លាប់នៅសមរភូមិ រួចមានម្នាក់ទៀតទទួលផលជំនួស។
ពេលអ្នកមានគូដណ្តឹង បុរសម្នាក់ទៀតនឹងរំលោភលើនាង។ ពេលអ្នកសង់ផ្ទះ អ្នកនឹងមិនបានរស់នៅក្នុងផ្ទះនោះទេ ពេលអ្នកដាំទំពាំងបាយជូរ អ្នកនឹងមិនបានបរិភោគផលឡើយ។