លោកុប្បត្តិ 7:6 - អាល់គីតាប នៅគ្រាទឹកជំនន់ធំលិចផែនដីនោះ ណុះហ៍មានអាយុប្រាំមួយរយឆ្នាំ។ ព្រះគម្ពីរខ្មែរសាកល ណូអេមានអាយុប្រាំមួយរយឆ្នាំពេលមានទឹកជំនន់លើផែនដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រាទឹកជន់ឡើងលិចផែនដីនោះ លោកណូអេមានអាយុប្រាំមួយរយឆ្នាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រាទឹកជំនន់ធំលិចផែនដីនោះ លោកណូអេមានអាយុប្រាំមួយរយឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ណូអេអាយុបាន៦០០ឆ្នាំ ក្នុងកាលដែលទឹកជន់ឡើងលិចផែនដី |
ឆ្នាំដែលណុះហ៍មានអាយុប្រាំមួយរយ ក្នុងខែទីពីរ ថ្ងៃទីដប់ប្រាំពីរ គឺនៅថ្ងៃនោះហើយ ដែលប្រភពទឹកទាំងប៉ុន្មានបានផុសចេញពីទីជម្រៅទឹកមក ហើយទ្វារមេឃក៏បើកចំហដែរ។
នៅថ្ងៃទីមួយ នៃខែទីមួយ ក្នុងឆ្នាំដែលណុះហ៍មានអាយុប្រាំមួយរយមួយឆ្នាំ ទឹកបានរីងអស់ពីផែនដី។ ណុះហ៍បើកដំបូលទូកធំ ក៏ឃើញថាដីគោកអស់ហើយ។