ទឹកជន់កាន់តែខ្លាំងឡើងៗ កំពស់ទឹកកើនឡើងយ៉ាងខ្ពស់ ហើយទូកធំនៅអណ្តែតពីលើផ្ទៃទឹក។
លោកុប្បត្តិ 7:19 - អាល់គីតាប ទឹកជន់ឡើងកាន់តែខ្លាំងនៅលើផែនដី ធ្វើឲ្យលិចភ្នំខ្ពស់ៗទាំងប៉ុន្មាននៅក្រោមមេឃនេះ។ ព្រះគម្ពីរខ្មែរសាកល ទឹកបានជន់ឡើងកាន់តែខ្លាំងឡើងៗនៅលើផែនដី ហើយគ្របលើអស់ទាំងភ្នំខ្ពស់នៅក្រោមមេឃទាំងមូល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជំនន់នោះធំយ៉ាងអស្ចារ្យនៅលើផែនដី ដល់ម៉្លេះបានជាភ្នំខ្ពស់ៗទាំងប៉ុន្មាននៅក្រោមមេឃលិចបាត់ទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកជន់ឡើងកាន់តែខ្លាំងនៅលើផែនដី ធ្វើឲ្យលិចភ្នំខ្ពស់ៗទាំងប៉ុន្មាននៅក្រោមមេឃនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជំនន់នោះជាធំយ៉ាងអស្ចារ្យនៅលើផែនដី ទាល់តែអស់ទាំងភ្នំខ្ពស់ៗនៅក្រោមមេឃ បានលិចបាត់អស់រលីងទៅ |
ទឹកជន់កាន់តែខ្លាំងឡើងៗ កំពស់ទឹកកើនឡើងយ៉ាងខ្ពស់ ហើយទូកធំនៅអណ្តែតពីលើផ្ទៃទឹក។
ប្រសិនបើទ្រង់ទប់ទឹក នោះនឹងកើតរាំងស្ងួត ប្រសិនបើទ្រង់បើក នោះទឹកនឹងលិចផែនដី។
យើងខ្ញុំបានវង្វេងទៅគោរពព្រះក្លែងក្លាយ នៅលើកំពូលភ្នំ យើងខ្ញុំទៅតាមសំឡេងហ៊ោកញ្ជ្រៀវលើភ្នំខ្ពស់ៗ។ មានតែអុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំប៉ុណ្ណោះ ដែលអាចសង្គ្រោះអ៊ីស្រអែលបាន។