រីឯសិមដែលជាបងបង្អស់របស់យ៉ាផេត ក៏មានកូនជាច្រើនដែរ។ គាត់ជាបុព្វបុរសរបស់ជនជាតិហេប៊ើរ។
លោកុប្បត្តិ 7:13 - អាល់គីតាប នៅថ្ងៃដដែលនោះ ណុះហ៍ កូនប្រុសរបស់គាត់ គឺសិម ហាំ និងយ៉ាផេត ព្រមទាំងភរិយា និងកូនប្រសារស្រីទាំងបីរបស់គាត់ នាំគ្នាចូលទៅក្នុងទូកធំ។ ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃដដែលនោះ ណូអេ ពួកកូនប្រុសរបស់ណូអេ គឺសិម ហាំ និងយ៉ាផែត ព្រមទាំងប្រពន្ធរបស់ណូអេ និងប្រពន្ធទាំងបីនាក់របស់ពួកកូនប្រុសគាត់ដែលនៅជាមួយគ្នា បានចូលទៅក្នុងទូកធំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃដដែលនោះ លោកណូអេ និងកូនប្រុសៗរបស់លោក គឺសិម ហាំ និងយ៉ាផែត ព្រមទាំងប្រពន្ធលោកណូអេ និងកូនប្រសាស្រីទាំងបី បាននាំគ្នាចូលទៅក្នុងទូក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃដដែលនោះ លោកណូអេ កូនប្រុសរបស់លោក គឺសិម ហាំ និងយ៉ាផេត ព្រមទាំងភរិយា និងកូនប្រសាស្រីទាំងបីរបស់លោកនាំគ្នាចូលទៅក្នុងទូកធំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺនៅថ្ងៃនោះឯងដែលណូអេ សិម ហាំ នឹងយ៉ាផែត ជាកូនគាត់ ហើយប្រពន្ធណូអេ នឹងកូនប្រសាស្រីទាំង៣បានចូលទៅក្នុងទូកទាំងអស់គ្នា |
រីឯសិមដែលជាបងបង្អស់របស់យ៉ាផេត ក៏មានកូនជាច្រើនដែរ។ គាត់ជាបុព្វបុរសរបស់ជនជាតិហេប៊ើរ។
ប៉ុន្តែ យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក អ្នកនឹងចូលទៅក្នុងទូកធំជាមួយកូនប្រុសទាំងបី ប្រពន្ធ និងកូនប្រសារស្រីរបស់អ្នក។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ណុះហ៍ថា៖ «ចូរអ្នកចូលទៅក្នុងទូកធំជាមួយក្រុមគ្រួសារទាំងមូលរបស់អ្នកទៅ ដ្បិតយើងបានឃើញថា ក្នុងចំណោមមនុស្សជំនាន់នេះ មានតែអ្នកទេដែលសុចរិត។
សត្វព្រៃទាំងប៉ុន្មានតាមពូជរបស់វា សត្វស្រុកទាំងអស់តាមពូជរបស់វានីមួយៗ សត្វលូនវារទាំងប៉ុន្មាននៅលើដីតាមពូជរបស់វា បក្សាបក្សីទាំងប៉ុន្មាន តាមពូជរបស់វា ព្រមទាំងសត្វទាំងអស់ដែលហើរ និងមានស្លាប ក៏ចូលជាមួយដែរ។
ដោយសារជំនឿ ណាពីណុះហ៍បានទទួលដំណឹងពីអុលឡោះ អំពីហេតុការណ៍ដែលពុំទាន់ឃើញមាននៅឡើយ គាត់ក៏ស្ដាប់តាម ដោយគោរពប្រណិប័តន៍ គឺគាត់បានសង់ទូកមួយយ៉ាងធំ ដើម្បីសង្គ្រោះក្រុមគ្រួសាររបស់គាត់។ ដូច្នេះ ដោយសារជំនឿគាត់បានដាក់ទោសពិភពលោក ហើយក៏បានទទួលសេចក្ដីសុចរិតទុកជាមត៌ក គឺជាសេចក្ដីសុចរិតដែលមកពីជំនឿ។
ជាព្រលឹងរបស់អ្នកបះបោរប្រឆាំងនឹងអុលឡោះ កាលពីសម័យដើម ក្នុងពេលដែលទ្រង់អត់ធ្មត់នៅសម័យណាពីណុះហ៍សង់ទូកធំ។ មានមនុស្សមួយចំនួនតូច ដែលបានចូលទៅក្នុងទូក និងបានរួចជីវិតដោយសារទឹក គឺមានតែប្រាំបីនាក់ប៉ុណ្ណោះ។
ទ្រង់ក៏ពុំបានយោគយល់ដល់ពិភពលោកនាបុរាណកាលដែរ គឺទ្រង់បានធ្វើឲ្យទឹកជន់លិចពិភពលោកដ៏ទុច្ចរិតនោះ។ ទ្រង់ទុកជីវិតមនុស្សតែប្រាំបីនាក់ប៉ុណ្ណោះឲ្យនៅរស់ គិតទាំងណាពីណុះហ៍ជាអ្នកប្រកាសសេចក្ដីសុចរិតនោះផង។
ប្រសិនបើឪពុក ឬបងប្រុសរបស់ពួកនាងមកប្តឹងយើង យើងនឹងអង្វរពួកគេថា “សូមមេត្តាអនុគ្រោះពួកពុនយ៉ាមីនផង ពីព្រោះនៅពេលដែលយើងទៅវាយប្រហារភូមិយ៉ាបេស នោះយើងរកស្ត្រីមកឲ្យពួកគេធ្វើជាប្រពន្ធ មិនបានគ្រប់ៗគ្នាទេ។ ម៉្យាងទៀតបងប្អូនក៏មិនបានលើកកូនស្រីឲ្យពួកគេដែរ ដូច្នេះ បងប្អូនគ្មានធ្វើអ្វីខុសនឹងពាក្យសម្បថនោះឡើយ”»។