បន្ទាប់មក គេពោលថា៖ «តោះយើងនាំគ្នាសង់ក្រុងមួយ និងប៉មមួយ ដែលមានកំពូលខ្ពស់ដល់មេឃ ដើម្បីឲ្យយើងមានឈ្មោះល្បី ហើយយើងនឹងមិនបែកខ្ញែកគ្នា ទៅពាសពេញលើផែនដីឡើយ»។
លោកុប្បត្តិ 6:4 - អាល់គីតាប សម័យនោះ មានមនុស្សមាឌធំៗរស់នៅលើផែនដី ហើយក្រោយមកក៏នៅតែមានដែរ។ អ្នកទាំងនោះកើតនៅជំនាន់ដែលពួកម៉ាឡាអ៊ីកាត់នាំគ្នាមកយកកូនស្រីៗរបស់ប្រជារាស្រ្តធ្វើជាប្រពន្ធ គឺអ្នកទាំងនោះហើយដែលជាវិរជនដ៏មានឈ្មោះល្បីនៅសម័យបុរាណ។ ព្រះគម្ពីរខ្មែរសាកល មានមនុស្សធំសម្បើមនៅលើផែនដីក្នុងគ្រានោះ និងក្រោយមកដែរ គឺពេលដែលពួកកូនប្រុសរបស់ព្រះបានចូលទៅឯពួកកូនស្រីរបស់មនុស្ស ហើយពួកនាងបានបង្កើតកូនឲ្យពួកគេ។ ពួកគេជាមនុស្សខ្លាំងពូកែនាសម័យបុរាណ ជាមនុស្សមានកេរ្តិ៍ឈ្មោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅសម័យនោះ មានមនុស្សមាឌធំសម្បើមនៅលើផែនដី ហើយក្រោយមកក៏នៅតែមានដែរ កាលកូនប្រុសៗរបស់ព្រះបានចូលទៅឯកូនស្រីៗរបស់មនុស្ស នាងទាំងនោះក៏បានបង្កើតកូនឲ្យពួកគេ។ អ្នកទាំងនោះជាមនុស្សខ្លាំងពូកែដែលរស់នៅកាលពីសម័យបុរាណ ជាមនុស្សមានឈ្មោះល្បី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម័យនោះ មានមនុស្សមាឌធំៗរស់នៅលើផែនដី ហើយក្រោយមកក៏នៅតែមានដែរ។ អ្នកទាំងនោះកើតនៅជំនាន់ដែលកូនប្រុសៗរបស់ព្រះជាម្ចាស់ នាំគ្នាមកយកកូនស្រីៗរបស់មនុស្សធ្វើជាប្រពន្ធ គឺអ្នកទាំងនោះហើយដែលជាវីរជនដ៏មានឈ្មោះល្បីនៅសម័យបុរាណ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅជំនាន់នោះ មានមនុស្សរូបធំសំបើមនៅផែនដី ក្រោយនោះមក កាលពួកកូនប្រុសរបស់ព្រះបានចូលទៅឯកូនស្រីរបស់មនុស្ស ហើយនាងទាំងនោះបានបង្កើតកូនឲ្យគេ នោះបានជាមនុស្សខ្លាំងពូកែដែលរស់នៅកាលពីដើម ជាមនុស្សមានល្បីឈ្មោះ។ |
បន្ទាប់មក គេពោលថា៖ «តោះយើងនាំគ្នាសង់ក្រុងមួយ និងប៉មមួយ ដែលមានកំពូលខ្ពស់ដល់មេឃ ដើម្បីឲ្យយើងមានឈ្មោះល្បី ហើយយើងនឹងមិនបែកខ្ញែកគ្នា ទៅពាសពេញលើផែនដីឡើយ»។
យើងក៏បានឃើញមនុស្សមានមាឌធំសំបើមជាកូនចៅលោកអណាក់ គឺពូជមនុស្សដែលមានមាឌយ៉ាងធំសំបើម។ បើធៀបទៅនឹងពួកគេ ពួកយើងប្រៀបបីដូចជាកណ្តូប ហើយពួកគេចាត់ទុកយើងដូចសត្វកណ្តូប»។
អ្នកទាំងនោះលើកគ្នា បះបោរប្រឆាំងនឹងម៉ូសាដោយមានជនជាតិអ៊ីស្រអែលពីររយហាសិបនាក់ ដែលសុទ្ធតែជាមេដឹកនាំ និងជាតំណាងសហគមន៍ ហើយជាអ្នកមានឈ្មោះល្បីជួយគាំទ្រផង។
អ្នកឯទៀតៗចាត់ទុកពួកនោះ ជាជនជាតិរេផែម ដូចជនជាតិអណាក់ដែរ។ ក៏ប៉ុន្តែ ជនជាតិម៉ូអាប់ហៅពួកគេថាជនជាតិអេមីម។
(ស្តេចអុក ស្តេចស្រុកបាសាន ជាជនជាតិរេផែមចុងក្រោយបង្អស់។ គ្រែ របស់ស្តេចស្ថិតនៅក្រុងរ៉ាបាត ជាក្រុងរបស់ជនជាតិអាម៉ូរី គ្រែនោះ ជាគ្រែដែក មានបណ្តោយប្រាំបួនហត្ថ និងទទឹងបួនហត្ថ គិតតាមរង្វាស់ហត្ថរបស់មនុស្សធម្មតា)។
មានទាហានជើងឯកម្នាក់ចេញពីជំរំភីលីស្ទីន អ្នកនោះឈ្មោះកូលីយ៉ាត មកពីក្រុងកាថ គាត់មានកំពស់ប្រមាណបីម៉ែត្រ។